ឯកឧត្តម ហួត ហាក់ លើកជាអនុសាសន៍ចំនួន៤ ក្នុងសុន្ទរកថាគន្លឹះ នៃសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី៤ នៅទីក្រុងសេអ៊ូល

Narith | ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៦ ០៦ ២០២៥)
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ និងបានលើកឡើងនូវអនុសាសន៍ចំនួន៤ ក្នុងសុន្ទរកថាគន្លឹះ នៃសន្និសីទឧស្សាហកម្មទេសចរណ៍ពិភពលោក លើកទី៤ ក្រោមប្រធានបទ "បរិវត្តកម្មទេសចរណ៍ និងនិរន្តភាព (Tourism Transformation & Sustainability)"នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយមានអ្នកចូលរួមជាថ្នាក់ដឹកនាំ អង្គទូតបរទេសប្រចាំសាធារណរដ្ឋកូរ៉េ អ្នកជំនាញអន្តរជាតិក្នុងវិស័យទេសចរណ៍ និងក្រុមហ៊ុនឯកជនជាច្រើននាក់។
ក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចែករំលែកបទពិសោធ នៃការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសក្នុងបរិបទដែលកម្ពុជា បានឆ្លងកាត់នូវសម័យកាលដ៏ល្វីងជូរចត់ និងសែនពិបាករហូតដល់បាន ទទួលនូវសុខសន្តិភាពដ៏ពេញលេញ ដែលកម្ពុជាបានឆ្លុះបញ្ចាំង ដល់ពិភពលោកពីតម្លៃ មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងទំនាក់ទំនងមិនអាចកាត់ផ្តាច់បានរវាងសន្តិភាព និងទេសចរណ៍ ដូចពាក្យស្លោកប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី "ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព"។ 
ទន្ទឹមនឹងនេះដែរឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ក៏បានគូសបញ្ជាក់ថាការរក្សានូវនិរន្តភាព ជារឿងដ៏ពិបាកតែអាចសម្រេចតាមរយៈសកម្មភាពរួមគ្នាជាក់ស្តែង ដែលឯកឧត្តមរដ្ឋមន្រ្តី បានលើកជាអនុសាសន៍ចំនួន៤ ក្នុងសុន្ទរកថាគន្លឹះ។ បទពិសោធ និងអនុសាសន៍ដែលបានលើកឡើង ដោយឯកឧត្តមរដ្ឋមន្រ្តី ត្រូវបានទទួលការសាទរគំាទ្រ និងត្រូវបានយកជាកម្មវត្ថុ នៃគំនិតពិភាក្សាក្នុងសនិ្នសីទកម្រិតអន្តរជាតិ ដែលគំាទ្រដោយអង្គការសហប្រជាជាតិផ្នែកទេសចរណ៍ (UNWTO)៕