MC៖ ក្រសួងព័ត៌មានបានសហការជាមួយអង្គការសមាគមយុវជន សង្គមស៊ីវិល បានរៀបចំ សិក្ខាសាលាក្រោមប្រធានបទ "ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ" នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៥ ដែលប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលអង្គការសមាគមស៊ីវិល សង្កាត់អូឡាំពិក, ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅក្នុងសិក្ខាសាលាខ្នាតតូចក្រោមប្រធានបទ ពលរដ្ឋឌីជីថលទប់ស្កាត់ព័ត៌មានក្លែងក្លាយ បានអញ្ជើញជាអធិបតី ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជូនសិស្សានុសិស្ស អ្នកប្រកបរបរក្នុង សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋពីហានិភ័យនៃព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមប្រកបដោយការទទួលខុសត្រូវ។
សូមជម្រាបថា បន្ទាប់ពីចប់សិក្ខាសាលានេះ អង្គពិធីបានបើកយុទ្ធានាការដោយបាននិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ដោយដង្ហែថ្មើរជើងជុំវិញផ្សារអូឡាំពិក ដល់សាលាបឋមសិក្សាវត្តមហាមន្ត្រី។
សូមរំលឹកថា នៅត្រីមាសទី១នៃឆ្នាំ២០២៥ គណៈកម្មការប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងបានកត់ត្រាព័ត៌មានក្លែងក្លាយសរុបចំនួន ៨៨៤ ករណី” ដែលទាមទារឱ្យ យុវជន ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និងអ្នកផលិតមាតិកាបណ្តាញសង្គមនានា ត្រូវយកចិត្តទុកដាក់បន្ថែមទៀតដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះឥទ្ធិពលអវិជ្ជមានដែលបង្កឡើងដោយការបង្កើតនិង ការចែកចាយព័ត៌មានព័ត៌មានក្លែងក្លាយ៕