សម្តេចធិបតី ត្រៀមបង្កើនថវិកា ដើម្បីពង្រីកអគារអនុវិទ្យាល័យ និងវិទ្យាល័យឱ្យបានច្រើន

Chuon Bona | ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៧ ០៦ ២៥
រតនគិរី៖ សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា រាជរដ្ឋាភិបាល បានត្រៀមបង្កើនថវិកា ដើម្បីពង្រីកអគារអនុវិទ្យាល័យ និងវិទ្យាល័យឱ្យបានច្រើន ដើម្បីជំរុញលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។
ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាអគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាក្នុងវិស័យអប់រំខេត្តរតនគិរី ដែលជា អំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីបម្រើការចូលរួមចំណែកលើកកម្ពស់គុណភាពវិស័យអប់រំ ជូនដល់ប្រជាពលរដ្ឋនៅខេត្តរតនគិរី នៅព្រឹកថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យស្ថាប័នជំនាញពិនិត្យមើលថវិកា ដើម្បីកសាងសាលាកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យឱ្យបានកាន់តែច្រើននៅឆ្នាំក្រោយ រួមទាំងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈផង ដើម្បីធ្វើយ៉ាងណាឱ្យកូនចៅប្រជាពលរដ្ឋបានរៀនចប់មធ្យមសិក្សាឱ្យបានកាន់តែច្រើន និងចេះជំនាញវិជ្ជាជីវៈកាន់តែច្រើន។ សម្ដេចធិបតីបញ្ជាក់ថា ទ្រព្យរយៈពេលវែងរបស់យើង គឺធនធានមនុស្ស ដែលជាទ្រព្យរីកឥតឈប់ឈរ។
ទន្ទឹមនឹងនេះ សម្ដេចធិបតីបន្ថែមថា  ការពង្រីកអគារអនុវិទ្យាល័យ និងវិទ្យាល័យ គឺត្រូវបង្កើនគ្រូបន្ថែមទៀតផងដែរ ដើម្បីឆ្លើយតបទៅនឹងការលើកកម្ពស់វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយសក្តានុពល។ សម្តេចធិបតី បានបន្ដថា ប្រជាពលរដ្ឋត្រូវការអប់រំ ទោះបីនៅតំបន់ដាច់ស្រយាលក៏ដោយ ក្រសួងអប់រំយុវជន និងកីឡាត្រូវគិតគូរ បង្កើតសាលារៀន រចនាសម្ព័ន្ធពាក់ព័ន្ធ នឹងវិស័យអប់រំ ឲ្យបានដល់មូលដ្ឋាន ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ យើងបានចូលរៀនគ្រប់ៗគ្នា ចប់វិទ្យាល័យឲ្យបានច្រើន ៕