មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ក្រើនរំឭកដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ជាពិសេសនោះនៅលើបណ្តាញទំនាក់ទំនងសង្គម

Narith | ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា វ៉ែន សុវុទ្ធី
MC: មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានបានក្រើនរំឭកទៅដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ ជាពិសេសនោះនៅលើបណ្តាញទំនាក់ទំនងសង្គមជាច្រើនប្រភេទ ដែលធ្វើឱ្យមានខាត់បង់ប្រយោជន៍ និងមានការយល់ខុសពីការពិត។
ថ្លែងក្នុងយុទ្ធនាការ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយនៅព្រឹកថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៥ ឯឧត្តម ទេព អស្នារិទ្ធ  អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា 
ព័ត៌មានក្លែងក្លាយបាននឹងកំពុងកើនឡើងច្រើននៅក្នុងប្រទេសកម្ពុជាយើង ជាពិសេសនោះ ការកើនឡើងនៃព័ត៌មានក្លែងក្លាយនៅតាមបណ្ដាញសង្គម ហ្វេសប៊ុក តិកតុក តេឡេក្រាម អ៊ីនស្តាក្រាម ការប្រើបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត ដែលធ្វើឱ្យសាធារណៈមតិមានការយល់ច្រឡំ។
ឯកឧត្តមបានបន្តថា ព័ត៌មានក្លែងក្លាយនាពេលសព្វថ្ងៃនេះជារូបភាពបំភាន់ភ្នែកមហាជនទូទៅ ដែលនាំឲ្យប្រជាពលរដ្ឋងាយជឿ ដោយក្នុងនោះដូចជាការធ្វើគម្រោងវិនិយោគនៅលើបណ្តាញសង្គមដាក់លុយបានលុយក៏ដូចជាការចាប់ជម្រិតជាដើមនេះ វាបានជៈឥទ្ធិពលអាក្រក់មកលើសង្គមកម្ពុជា ។
ឯកឧត្តមបានបន្ថែមទៀតថា  ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ មន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពឱ្យបានខ្លាំងក្លាតាមរយៈលើកកម្ពស់ការផ្សព្វផ្សាយតែព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ មានប្រភពព័ត៌មានច្បាស់លាស់ មានភាពត្រឹមត្រូវអាចទុកចិត្តបាន ជាពិសេសតាមរយៈការជំរុញការចូលរួមទប់ស្កាត់និងបញ្ចប់ចរាចរណ៍ព័ត៌មានក្លែងក្លាយ ពីសំណាក់អ្នកបង្កើតមាតិកាលើបណ្តាញសង្គម អ្នកសារព័ត៌មាន និងពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលជាអ្នកប្រើប្រាស់បណ្តាញសង្គម។
សូមជម្រាបថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ តាមរយៈគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ខ្លួន បានកត់ត្រា ព័ត៌មានក្លែងក្លាយ សរុបចំនួន ៨៨៤ករណី  ខណៈដែលកក្នុងឆ្នាំ២០២៤ ព័ត៌មានក្លែងក្លាយ មានការកើនឡើងរហូតដល់ ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២៣៕