ល្ងាចនេះ យុទ្ធនាការ « ១ ម៉ឺនរៀល ១ ម៉ឺននាក់» នឹងរៀបចំកម្មវិធី នៅបរិវេណផ្លូវថ្មើរជើងមាត់ទន្លេ

Narith | ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៧ ០៦ ២០២៥
ក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជានឹងរៀបចំកម្មវិធី នៅបរិវេណផ្លូវថ្មើរជើងមាត់ទន្លេ ក្នុងរាជធានីភ្នំពេញ (មុខវត្តឧណ្ណាលោម)នៅល្ងាចថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ចាប់ពីម៉ោង ៦:០០ ដោយមានសកម្មភាពសប្បុរសធម៌នានា ផ្សាភ្ជាប់ជាមួយសិស្បៈ និងវប្បធម៌, ទាំងសម័យ និង បុរាណ, រួមជាមួយការសម្តែងរួមគ្នា រវាងសិល្បករសម័យ និងបុរាណ ផងដែរ ។
ការរៀបចំកម្មវិធីនេះឡើង គឺដើម្បីគាំទ្រយុទ្ធនាការ  « ១ ម៉ឺនរៀល ១ ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលផ្ដួចផ្ដើម និងដឹកនាំដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា និងដែលមានរយៈពេលពេញមួយខែមិថុនានេះ។
ក្នុងន័យនេះ សាធារណជន ក៏ដូចជាសប្បុរសជននានា សូមចូលរួមកម្មវិធីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅល្ងាចនេះ ឱ្យបានច្រើនកុះករ៕