សម្តេចធិបតីអំពាវនាវឱ្យពលរដ្ឋ កុំធ្វើឱ្យបញ្ហាទំនាស់ព្រំដែន ឈានដល់ជម្លោះជាតិសាសន៍ រវាងកម្ពុជា-ថៃ

Narith | ថ្ងៃទី 07 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (០៧ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេស ត្រូវមានការជឿទុកចិត្ត លើរាជរដ្ឋាភិបាល និងកងកម្លាំង ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ជាពិសេសតំបន់មានជម្លោះកើតឡើង ជៀសវាងរុញឱ្យមានជម្លោះបែបស្អប់ខ្ពើមជាតិសាសន៍ រវាងកម្ពុជា និងថៃ ។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និង សមិទ្ធផលនានា ក្នុងវិស័យអប់រំខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្មីៗនេះមានពលរដ្ឋថៃ ប្រមាណជាង២០០នាក់ បានទៅធ្វើបាតុកម្ម នៅមុខស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នាទីក្រុងបាងកក ដែលទង្វើនេះ ផ្ទុះឡើងដោយចលនាជាតិនិយមជ្រុលរបស់ពលរដ្ឋថៃមួយចំនួនតូច ។
ក្នុងន័យនេះ សម្តេចធិបតី បានថ្លែងអំណរគុណ ដល់ពលរដ្ឋកម្ពុជា ដែលមិនបានរុញបញ្ហានេះ ឱ្យកាន់តែរីកធំឡើង ហើយបានទុកចិត្តដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយ ជាមួយភាគីថៃ ដោយប្រើប្រាស់យន្តការដែលមានស្រាប់ផង និងការប្តឹងទៅកាន់តុលាការអន្តរជាតិ (ICJ) លើបញ្ហានេះ ។
"ខ្ញុំសូមអំពាវនាវ ប្រជាពលរដ្ឋយើង នៅទូទាំងប្រទេស ធ្វើយ៉ាងណា កុំឱ្យបញ្ហាដោះស្រាយ នៅចំណុចព្រំដែនប៉ុន្មានចំណុចនេះ ទៅជារឿងរាលដាលរហូតទៅដល់ក្លាយទៅជា ជម្លោះជាតិសាសន៍ នេះគឺមិនចំណេញសម្រាប់ប្រជាពលរដ្ឋយើងទេ យើងមានថៃរស់និងធ្វើការនៅយើង យើងមានប្រជាជនយើងរស់នៅទីនោះពាណិជ្ជកម្មជាមួយគ្នា" ។
គួរឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាជំហរដដែល ក្នុងការបញ្ជូនបញ្ហាជម្លោះព្រំដែននៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ការបង្ហាញជំហររបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅលោកស្រី ផែថងថាន ស៊ីវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ ដែលបានថ្លែងការណ៍កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ ក្នុងន័យស្នើមកកាន់រាជរដ្ឋាភិបាល ដើម្បីជួបចរចាគ្នាដោយសន្តិវិធី ចំពោះយន្តការដែលមានស្រាប់ ដោយមិនចាំបាច់បញ្ជូនសំណុំរឿងនេះទៅ ICJ ។
សូមបញ្ជាក់ថា មានការប៉ះទង្គិចគ្នាមួយ កើតឡើងរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុន មកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់៕