សម្តេចតេជោ ហ៊ុន សែន ៖ ការកែសម្រួលកងទ័ពមិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ

Chuon Bona | ថ្ងៃទី 08 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៨ ០៦ ២៥

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អះអាងថា ការកែសម្រួលកងទ័ពមិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ ដើម្បីធ្វើយ៉ាងណាឱ្យឱ្យកម្លាំងឱ្យសមស្របតាមទឹកដីរបស់កម្ពុជា។នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាឆ្លើយតបក្នុងខមមិនសម្តេច។

 

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងមិនដកកងទ័ពចេញពីទឹកដីយើងទេ តែត្រូវកែសម្រួលកម្លាំង

ឱ្យសមស្របក្នុងទឹកដីយើង។

 

សម្តេចតេជោបន្ថែមថា មិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ! តែជាការកែសម្រួលកម្លាំងក្នុងទឹកដីរបស់ខ្លួន! ការកែសម្រួលប្រៀបដូចជានៅលើគ្រែដេកពីមុនដេកក្បាលទៅជើង តែពេលនេះដេកក្បាលទៅកើតវិញ ហើយដីយើងនៅតែដីយើងដដែល។

 

ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជាក់ទៀតថា រឿងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) មិនប្រែប្រួលទេ។

 

សម្ដេចតេជោ បន្ដថា សង្គ្រាមមិនអាចបង្កើតខ្សែព្រំដែនថ្មីបានទេ ហើយយើងមិនខ្ចីដង្ហើមគេដកទេ តែយើងចង់ការពារជីវិតប្រជាជនកុំឱ្យស្លាប់ដោយសារសង្រ្គាម។

 

តែទោះបីជាយ៉ាងណា បើគេបាញ់យើងមុន យើងបាញ់គេវិញទៅ ដើម្បីការពារខ្លួន និងទឹកដីយើង តែហាមមិនឲ្យបាញ់គេមុន រឺចូលទឹកដីរបស់គេផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ៖ ការកែសម្រួលកងទ័ពមិនមែនដកកងទ័ពចេញពីដីខ្លួនឯងទេ