កសិករនៅខេត្តសឹ្ទងត្រែងនាំគ្នាទៅរកផ្សិតលក់ដើម្បីរកចំណូលបន្ថែម

Narith | ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី០៩ មិថុនា២០២៥

ខេត្តសឹ្ទងត្រែង- បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំពពួកផ្សិតធម្មជាតិបានដុះ ចាប់ពីចុងខែឧសភានិងមកដល់ដើមខែមិថុនានេះ  ហើយរដូវនេះកសិករបាននាំគ្នាចេញទៅរក   យកមកបរិភោគនិងលក់សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ 

លោកស្រីចាន់មិនារស់នៅភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ពេលរដូវដកផ្សិតបានមកដល់នេះ បងប្អូនកសិករយើងបានប្រមូលគ្នា ជិ:គោយន្តកន្រ្តៃយ៍ ឬម៉ូតូ ខ្លះទៀតវេចបង្វេចបាយទឹក ធ្វើដំណើរថ្មើរជើងចូលព្រៃទៅរុករកដកផ្សិតក្ងោក-ផ្សិតកញ្ចូរ.ផ្សិតអន្សោង និងផ្សិតផក់ជាដើម ។

        លោកស្រីបន្តថា៖ពេលរកបានបន្ទាប់ពីទុកបរិភោគ នៅសេសសល់លក់បានប្រាក់ហើយផ្សិតទាំងនោះភាគច្រើនដុះនៅតាមដីល្បាយខ្សាច់ជាដីទំនេរនិងនៅតាមព្រៃរេចរឹលឆ្ងាយៗ ដូចជានៅតាមព្រៃរនាម ព្រៃរបោះ ព្រៃរំលោង និងព្រៃស្រោង ហើយមួយរដូវរកបានតែម្តងទេ។

        លោកស្រីឯក តី នៅភូមិស្វាយឃុំកោះស្រឡាយស្រុកសៀមបូកបានបញ្ជាក់ដែរថា៖ឆ្នាំនេះផ្សិតមានទីផ្សារល្អ ព្រោះមានឈ្មួញមកប្រមូលទិញដល់ផ្ទះ  ក្នុងតម្លៃ១៣.០០០ ទៅ១៥.០០០រៀល  និងនៅតាមផ្លូវក៍ មាន គឺលក់បានប្រាក់ភ្លាមៗតែម្តង   ហើយឈ្មួញយកលក់នៅទីផ្សារបន្ត  ក្នុងមួយគីឡូក្រាមមានតម្លៃ២០.០០០ទៅ២៥.០០០ពាន់រៀល ។

 លោកស្រីបន្តថារ៖ផ្សិតទាំង៤ប្រភេទខាងលើនោះអតិថិជន និយមចូលចិត្តយកទៅច្នៃធ្វើម្ហូប។

      លោកទំនីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសូមឱ្យបងប្អូនយើងប្រុងប្រយ័ត្នពេលបរិភោគ  បើមិនស្គាល់ប្រភេទផ្សិតច្បាស់លាស់ទេ  ត្រូវចៀសវាង កុំឱ្យកើតមានករណីគ្រោះថ្នាក់ដោយប្រការណាមួយ  ដែលកើតឡើងពីការពុលផ្សិតនោះ ។

      លោកសូមគាំទ្រការឧស្សាហ៍ព្យាយាមរបស់ប្រជាពលរដ្ឋយើង ព្រោះនេះជាមុខរបរបំពេញបន្ថែម  បានមកពីការទៅរកផលអនុផលព្រៃឈើនិងពុំមានការបះពាល់ផ្នែកច្បាប់ទេ។

      សូមបញ្ជាក់ថា៖ ប្រភេទផ្សិតប៉ក់ស្បែក,ផ្សិតប៉ក់បាយ អាចទុកបានយូរជាងផ្សិតដ៍ទៃទៀត  ហើយឈ្មួញបាននាំចេញទៅលក់នៅតាមច្រកទ្វារព្រំដែនកម្ពុជា-ឡាវ និង ថៃផងដែរ  ដែលមានតម្លៃថ្លៃជាងនៅក្នុងស្រុក៕