ក្រសួងការពារជាតិកម្ពុជា អំពាវនាវជនរួមជាតិទទួលយកព័ត៌មានពិតពីបញ្ហាព្រំដែនពីរាជរដ្ឋាភិបាល និងក្រសួង

Narith | ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ៩ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសត្រូវទទួលយកព័ត៌មានពិតពាក់ព័ន្ធបញ្ហាព្រំដែន ចេញពីរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិនាថ្ងៃ៩ មិថុនានេះ បានឲ្យដឹងថា 

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឲ្យមានការយល់ច្រឡំទាក់ទងទៅនឹងជម្លោះព្រំដែននៃប្រទេសដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឲ្យស្ថានការណ៍រឹតតែតានតឹង។ 

ក្នុងន័យនេះ ក្រសួងការពារជាតិអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន ។ 

ការជឿជាក់លើព័ត៌មានពិត គឺដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ចៀសសង្គ្រាមជាយថាហេតុ។ សូមបញ្ជាក់ថា កាលពីរាត្រីថ្ងៃទី៨ខែ មិថុនា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យពលរដ្ឋជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីដែលជាវិធីតែមួយគត់ដើម្បីបញ្ចៀសសង្រ្គាមបង្ហូរឈាមនិងដើម្បីមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង៕