ម៉ាឡេស៊ី អំពាវនាវឱ្យមានការបញ្ចប់ជម្លោះនៅមជ្ឈិមបូព៌ា

Narith | ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៩ ៦ ២៥

អន្តរជាតិ៖ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ដើម្បីជួយនាំមកនូវការបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោក Anwar បាននិយាយទៅកាន់អ្នកសារព័ត៌មានថា កិច្ចខិតខំប្រឹងប្រែងរួមក្នុងតំបន់ និងអន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃ និងការរងទុក្ខរបស់ប្រជាជនប៉ាឡេស្ទីន។ លោកបានបន្តថា "យើងបានបង្ហាញពីគោលជំហររបស់យើង ប៉ុន្តែវាមិនមែនជាការខិតខំប្រឹងប្រែងរបស់ប្រទេសតែមួយនោះទេ។ ដូចដែលយើងបានឃើញនៅក្នុងការចូលរួមនាពេលថ្មីៗនេះរបស់ GCC គឺពួកយើងមានការយល់ស្របរួមគ្នា"។ លោកបានបន្ថែមថា "ដូច្នេះអាស៊ាន រដ្ឋអារ៉ាប់ទាំងអស់នៃឈូងសមុទ្រ និងប្រទេសមួយចំនួនទៀតអាចរួមគ្នាដើម្បីផ្តល់ភាពច្បាស់លាស់ និងដាក់សម្ពាធទៅលើពិភពលោកដើម្បីបញ្ឈប់បញ្ហាទាំងនេះ ហើយលោកក៏បានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ហ្គាហ្សា និងដកការរឹតបន្តឹងលើជំនួយមនុស្សធម៌"៕