ក្រសួងការពារជាតិ អំពាវនាវឱ្យប្រជាពលរដ្ឋតាមដានព័ត៌មានរបស់ជាតិ ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តអំពីបញ្ហាព្រំដែនកម្ពុជា ថៃ

Narith | ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ 2025

 

 

វិទ្យុជាតិកម្ពុជា៖ លោក ជួន បូណា ០៩ ០៦ ២៥

 

ភ្នំពេញ៖ ក្រសួងការពារជាតិ បានអំពាវនាវឱ្យប្រជាពលរដ្ឋតាមដានព័ត៌មានរបស់ជាតិ ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តអំពីបញ្ហាព្រំដែនកម្ពុជា ថៃ ខណៈដែលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានខាងថៃ និងបណ្តាញសង្គមមួយចំនួនក្នុងស្រុក បានផ្សព្វផ្សាយព័ត៌មានមិនពិត ដែលនាំឱ្យមានការយល់ច្រឡំ និងអាចបង្កឱ្យមានការបញ្ឆេះអារម្មណ៍ជាតិសាសន៍ និងការកើនឡើងនៃស្ថានភាពតានតឹង។

 ក្នុងន័យនេះ ក្រសួងការពារជាតិ សូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយក និងប្រើប្រាស់តែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្លូវការដែលចេញពីរាជរដ្ឋាភិបាល និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានមានភាពត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តបាន។

ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋ ចៀសវាងការចែករំលែកព័ត៌មានមិនបានផ្ទៀងផ្ទាត់ ពីព្រោះអាចប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងមិត្តភាពល្អរវាងប្រទេសជិតខាង៕

ក្រសួងការពារជាតិ អំពាវនាវឱ្យប្រជាពលរដ្ឋតាមដានព័ត៌មានរបស់ជាតិ ដើម្បីទទួលបានព័ត៌មានត្រឹមត្រូវ ពិតប្រាកដ និងអាចជឿទុកចិត្តអំពីបញ្ហាព្រំដែនកម្ពុជា ថៃ