ក្រសួងសុខាភិបាល៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សាស្ទ្រីបចាប់តាំងពីខែតុលា ឆ្នាំ២០២៣ កើនជិត ៥៤,៩០០នាក់

Narith | ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៩ ៦ ២៥

អន្តរជាតិ៖ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបាននិយាយថា ចំនួនអ្នកស្លាប់ពីប្រតិបត្តិការរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីខែតុលាឆ្នាំ២០២៣ គឺកើនដល់ជិត ៥៤,៩០០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ ក្រសួងបានបង្ហោះនៅលើបណ្តាញ Telegram របស់ខ្លួនថា "ចំនួនអ្នកស្លាប់ដោយសារអរិភាពនៅហ្គាហ្សា ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានកើនឡើងសរុបដល់ទៅ ៥៤,៨៨០ នាក់ ដោយមាន ១២៦,២៧៧ នាក់បានរងរបួស" ហើយក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះមានសាកសពចំនួន ១០៨ ត្រូវបានបញ្ជូនទៅកន្លែងបញ្ចុះសព ដោយមនុស្ស ៣៩៣ នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ កាលពីថ្ងៃទី១៨ ខែមីនា អ៊ីស្រាអែលបានបន្តធ្វើអរិភាពនៅតំបន់ហ្គាហ្សាស្ទ្រីប ហើយបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើគោលដៅរបស់ក្រុមហាម៉ាស់ ដោយកាលពីខែមករា ឆ្នាំ២០២៥ គឺមានកិច្ចព្រមព្រៀងឈប់បាញ់បន្ទាប់ពីការពិភាក្សាជាមួយបេសកជនអាម៉េរិក។ អ៊ីស្រាអែលបានអះអាងថា គោលដៅនៃប្រតិបត្តិការនេះគឺដើម្បីដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលទាំងអស់។ ចំណែកឯក្រុមហាម៉ាស់បានដាក់ទំនួលខុសត្រូវចំពោះការកើនឡើងចុងក្រោយ