នាយករដ្ឋមន្ត្រីហុងគ្រី៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកណាតូ ឬសហភាពអឺរ៉ុបបានទេ

Narith | ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៩ ៦ ២៥

អន្តរជាតិ៖ លោកនាយករដ្ឋមន្ត្រីហុងគ្រីបាននិយាយថា អ៊ុយក្រែនមិនអាចក្លាយជាសមាជិកណាតូ ឬសហភាពអឺរ៉ុបបាននោះទេ ដោយសារស្ថានភាពសេដ្ឋកិច្ចប្រទេសនោះមិនល្អ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ LCI ថា "អ៊ុយក្រែនមិនអាចក្លាយជាសមាជិកនៃអង្គការណាតូ ឬសហភាពអឺរ៉ុបបានទេ" ។ "អ៊ុយក្រែនគឺជាប្រទេសក្ស័យធនតាំងតែមុនពេលមានជម្លោះមកម្ល៉េះ។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ អ៊ុយក្រែនបានបរាជ័យក្នុងការកសាងរដ្ឋមួយដែលមានសេដ្ឋកិច្ចប្រតិបត្តិការជាធម្មតា"។ លោកបានបន្ថែមទៀតថា ការចូលរបស់អ៊ុយក្រែនទៅកាន់សហភាពអឺរ៉ុបនឹងមានបញ្ហាធំសម្រាប់សហគមន៍ ហើយការចូលជាសមាជិកអង្គការ NATO គឺមិនអាចទទួលយកបានទេ។ លោកបានសង្កត់ធ្ងន់ថា "ប្រសិនបើអ៊ុយក្រែនចូលរួមជាមួយណាតូ នឹងមានសង្រ្គាមរវាងសម្ព័ន្ធអាត្លង់ទិកខាងជើង និងរុស្ស៊ី"៕