នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយព្រះមហាក្សត្រហ្សកដានី នៅខាងក្រៅសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រលើកទី៣

Narith | ថ្ងៃទី 09 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី០៩ ៦ ២៥

អន្តរជាតិ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបជាមួយព្រះមហាក្សត្រហ្សកដានី Abdullah II bin Al-Hussein នៅខាងក្រៅសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើក ទី៣ (UNOC3) នៅទីក្រុង Nice ប្រទេសបារាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការពហុភាគីជាមួយហ្ស៊កដានី។ លោកបានរំលឹកពីជំនួបជាមួយព្រះអង្គម្ចាស់នៃប្រទេសហ្ស៊កដានីក្នុងឱកាសចូលរួមសន្និសីទគំនិតផ្តួចផ្តើមវិនិយោគនាពេលអនាគតលើកទី៨ កាលពីខែតុលា ឆ្នាំ២០២៤ ដែលក្នុងនោះភាគីទាំងពីរបានពិភាក្សាអំពីវិធានការជាច្រើនដើម្បីជំរុញទំនាក់ទំនងទ្វេភាគី។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Chinh បានពាំនាំនូវការសួរសុខទុក្ខ និងការអញ្ជើញរបស់លោកអគ្គលេខាបក្ស លោកប្រធានរដ្ឋ និងប្រធានរដ្ឋសភាវៀតណាម ជូនព្រះមហាក្សត្រហ្ស៊កដានី ឱ្យមកបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗនេះ។ ក្នុងពេលជួបជាមួយលោកនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រហ្សកដានី បានសម្តែងការកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម និងការងើបឡើងវិញយ៉ាងរឹងមាំ ព្រមទាំងប្រជាជនវៀតណាមដែលខិតខំប្រឹងប្រែង និងឧស្សាហ៍ព្យាយាម។ ភាគីទាំងពីរក៏បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ និងពិចារណាលើការចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួនលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងវិស័យផ្សេងៗទៀត៕