អភិបាលរងខេត្តតាកែវធ្វើការលើកទឹកចឹត្តដល់ទណ្ឌិតដែលកំពុងជាប់ពន្ធនាគារអោយខឹតខំសិក្សាចាប់យកជំនាញបច្ចេកទេស

009 | ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ 2025

តាកែវរ៖អភិបាលរងខេត្តតាកែវលោក មូល វិចឹត្រ  បានធ្វើការជម្រុញនិងលើកទឹកចឹត្តដល់ទណ្ឌិតដែលកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារខេត្តតាកែវ ត្រូវខិតខំសិក្សាលើផ្នែកជំនាញវិជ្ជាជីវៈឲ្យបានច្បាស់លាស់ ព្រោះនៅពេលដែលយើងចេញពីពន្ធនាគារ យើងនឹងអាចស្វែងរកការងារបានធ្វើ និងទទួលបានប្រាក់ខែសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារផងដែរ។ 
ថ្លែងក្នុងឱកាសអញ្ជើញ បើកវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ទណ្ឌិតនៅពន្ធនាគារខេត្តតាកែវ ដោយសហការជាមួយវិទ្យាស្ថានពហុបច្ចេក ទេសភូមិភាគតេជោសែនតាកែវ នៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២៥
 លោក មូល វិចិត្រ អភិបាលរងខេត្តតាកែវ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតែយកចឹត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ ធនធានមនុស្ស ជាពិសេសការកសាងនូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ មានគំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និង ដើម្បីធានាថា" យុវជនម្នាក់មានជំនាញមួយយ៉ាងតិច" សម្រាប់ប្រចាំជីវិត ទើបមានការអភិវឌ្ឍសង្គមគ្រួសារ និងសង្គមជាតិបានល្អប្រសើរ។ សម្រាប់បងប្អូនជាជនចាប់ចោទ ជនត្រូវចោទនិងទណ្ឌិតទាំងអស់ដែលកំពុងតែជាប់ឃុំក្នុងពន្ធនាគារ ក៍ត្រូវបានរាជរដ្ឋាភិបាលយកចឹត្តទុកដាក់ក្នុងការជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនិងជំនាញវិជ្ជាជីវៈផងដែរ ដើម្បីទុកជាដើមទុននៅពេលដែលបងប្អូនចេញពីពន្ធនាគារនិងអាចរកការងារធ្វើឬយកមុខជំនាញនេះដែលខ្លួនបានរៀនយកទៅប្រកបរបចញ្ចឹមជីវិត។
   បើយោងតាមលោក គង់ ស៊ីថា ប្រធានពន្ធនាគារខេត្តតាកែវ បានថ្លែងឲ្យដឹងថា ក្នុងឆ្នាំ២០២៥នេះ ពន្ធនាគារខេត្តបានសហការជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោតាកែវនិងអង្គការដៃគូមួយចំនួនទៀតបានធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ទណ្ឌិតចំនួន៣៩២នាក់ ចែកចេញជា១១វគ្គសិក្សា ក្នុងនោះទណ្ឌិតចំនួន១២៤នាក់ស្មើនិង៣វគ្គបានបញ្ចប់វគ្គសិក្សាជំនាញតបណ្ដាញអគ្គីសនី ជំនាញជួសជុលម៉ាស៊ីនធុនតូចនិងថ្នាក់អប់រំផ្លូវចឹត្ត ដោយលែកទណ្ឌិតជាង២រយនាក់ទៀតនិងកំពុងបន្តកាសិក្សារបស់ខ្លួន៕