គម្រោងវិនិយោគចំនួនជិត៦០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីក្នុងខែឧសភា ឆ្នាំ២០២៥

Narith | ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១០ ៦ ២០២៥
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជី គម្រោងវិនិយោគចំនួនជិត៦០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក ក្នុងខែឧសភា ឆ្នាំ២០២៥ និងបានបង្កើតនូវឱកាសការងារបានច្រើនកន្លែងផងដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលវិទ្យុជាតិកម្ពុជាបានទទួលបានឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់ កន្លែង។ 
ប្រភពដដែលបានបន្តថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។ ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៣៤ គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ប្រភពដដែលបានបន្តទៀតថា គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគមានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ជាការកត់សម្គាល់ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភានេះ រួមមាន ក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្គាវ៉ាត់ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ដែលមានទីតាំងនៅ ស្រុកអូររាំង ខេត្តមណ្ឌលគិរី មានទុនវិនិយោគចំនួន ប្រមាណ២០៧លានដុល្លារអាម៉េរិក និងបានបង្កើតការងារចំនួន១៤៤កន្លែង។ ចំណែកឯ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ផ្នែកឧស្សាហកម្ម គឺគម្រោងពង្រីកផលិតកម្មផលិតសំបកកង់រថយន្ត ដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង មានទុនវិនិយោគបន្ថែមចំនួន ប្រមាណ២៤៤លានដុល្លារអាម៉េរិក។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសារធាតុគីមីសម្រាប់វិស័យឧស្សាហកម្ម ដែលមានទីតាំងនៅ តំបន់សេដ្ឋកិច្ចពិសេស ហ័រសាំង អ៊ិនធើណេសិនណាល ខេត្តស្វាយរៀង មានទុនវិនិយោគចំនួន ប្រមាណ២០លានដុល្លារអាម៉េរិក និងបានបង្កើតការងារចំនួន ៤៦១កន្លែង។
សូមបញ្ជាក់ផងដែរថា ក្នុងខែឧសភា ឆ្នាំ២០២៥ ការវិនិយោគ មកពីសាធារណរដ្ឋប្រជាមានិតចិនស្ថិតនៅលំដាប់លេខរៀងទី១, កម្ពុជាស្ថិតនៅលំដាប់លេខរៀងទី២ និងសិង្ហបុរីស្ថិតនៅលំដាប់លេខរៀងទី៣ ដោយបានរួមចំណែកប្រមាណ ៨៤,៨០%, ៨,៩០,% និង ៣,៤៥% នៃទុនវិនិយោគសរុប រៀងគ្នា៕