សម្តេចធិបតី៖ កម្ពុជា បានពង្រីកតំបន់ការពារ ក្នុងដែនសមុទ្ររបស់ខ្លួន និងពង្រឹងបទប្បញ្ញត្តិ ស្តីពីការគ្រប់គ្រងការនេសាទប្រកបដោយចីរភាព

Narith | ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១០ ០៦ ២០២៥)
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា បានប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួន ក្នុងការការពារមហាសមុទ្រ ខណៈបានពង្រីកតំបន់ការពារ ក្នុងដែនសមុទ្ររបស់ខ្លួន និងពង្រឹងបទប្បញ្ញត្តិ ស្តីពីការគ្រប់គ្រងការនេសាទប្រកបដោយចីរភាព ។

ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថា ក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ (UNOC3) ទីក្រុងនីស ប្រទេសបារាំង កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា ព្រួយបារម្ភណាស់ ចំពោះកំណើននៃការគំរាមកំហែងនានា ដល់មហាសមុទ្រ រួមមានការកើនឡើងនៃកម្ពស់ទឹកសមុទ្រ, ការសឹករិចរិលឆ្នេរសមុទ្រយ៉ាងធ្ងន់ធ្ងរឥតឈប់, ការរីកសាយនៃការបំពុលដោយប្លាស្ទិក, ការថយចុះយ៉ាងលឿននៃជីវចម្រុះក្នុងសមុទ្រ និងការប្រើប្រាស់ធនធានសមុទ្រជ្រុលហួសកម្រិត ។  
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាប្រឈមទាំងនេះ ទាមទារឱ្យមានសកម្មភាពជាបន្ទាន់ និងម៉ឺងម៉ាត់ ព្រមទាំងកិច្ចសហការដែលឥតងាករេ នេះគឺជាពេលវេលាដែលយើងត្រូវធ្វើសកម្មភាពរួមគ្នា! កម្ពុជា ប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួន ក្នុងការការពារមហាសមុទ្រ ។ កម្ពុជា បានពង្រីកតំបន់ការពារក្នុងដែនសមុទ្ររបស់ខ្លួន បានពង្រឹងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងការនេសាទប្រកបដោយចីរភាព និងបានបង្កើនគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បិប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ ។
សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ របស់កម្ពុជា ផ្តោតលើសសរស្តម្ភចំនួន៣គឺ៖ ភាពស្អាត ភាពបៃតង និងចីរភាព ដែលរួមចំណែកយ៉ាងសំខាន់ ដល់សុខភាពនៃប្រព័ន្ធអេកូឡូស៊ីសមុទ្រ និងការការពារសមុទ្រក្នុងរយៈពេលវែង ៕