វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១០ ៦ ២៥
អន្តរជាតិ៖ យោងតាមការិយាល័យប្រធានាធិបតីបានឱ្យដឹងថា កាលពីថ្ងៃចន្ទលោក Lee Jae-myung ប្រធានាធិបតីកូរ៉េខាងត្បូង បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ តាមការិយាល័យប្រធានាធិបតីបាននិយាយថា ការសន្ទនាតាមទូរស័ព្ទនេះគឺមានរយៈពេលប្រហែល ២៥នាទី ដែលមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការកសាងទំនាក់ទំនងកាន់តែរឹងមាំ និងចាស់ទុំជាងមុនរវាងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែមិថុនា លោក Lee បានស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូងជាផ្លូវការ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកូរ៉េខាងត្បូងបានបញ្ជាក់ពីជ័យជម្នះរបស់លោក៕