សេតវិមានបាននិយាយថា អភិបាលរដ្ឋកាលីហ្វ័រញ៉ា "មិនបានធ្វើអ្វីសោះ" ក្នុងពេលមានការតវ៉ានៅទីក្រុង Los Angeles

Narith | ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១០ ៦ ២៥
អន្តរជាតិ៖ សេតវិមានបានច្រានចោលការលើកឡើងរបស់លោកអភិបាលរដ្ឋកាលីហ្វ័រញ៉ាដែលថា ប្រធានាធិបតីអាមេរិកលោក Donald Trump មានចេតនាបង្កវិបត្តិនៅក្នុងរដ្ឋនោះ ជុំវិញការចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ លោកស្រីលេខាធិការសារព័ត៌មានសេតវិមានបានសរសេរនៅលើបណ្តាញសង្គម X ដោយអត្ថាធិប្បាយថា "លោកអភិបាលរដ្ឋកាលីហ្វ័រញ៉ាគឺមិនបានធ្វើអ្វីសោះ ខណៈដែលកុប្បកម្មហឹង្សាបានផ្ទុះឡើងនៅក្នុងទីក្រុង Los Angeles"។ លោកបាននិយាយថា "មន្រ្តីអនុវត្តច្បាប់សហព័ន្ធត្រូវបានវាយប្រហារដោយពួករ៉ាឌីកាល់ដ៏ឃោរឃៅ និងឧក្រិដ្ឋជនខុសច្បាប់ដែលគ្រវីទង់ជាតិបរទេស ដោយសារតែអភិបាលក្រុងខ្សោយពេកក្នុងការការពារទីក្រុង"។ បាតុកម្មប្រឆាំងការចាប់ខ្លួនដ៏ធំនៃជនចំណាកស្រុកខុសច្បាប់នៅទីក្រុង Los Angeles បានបន្តអស់រយៈពេលបីថ្ងៃជាប់ៗគ្នា។ អគ្គសេនាធិការរងនៃសេតវិមានបានចាត់ទុកការធ្វើបាតុកម្មនេះថាជា "ការបះបោរ"។ ដោយឆ្លងកាត់អភិបាលរដ្ឋ លោក Trump បានបញ្ជាឱ្យដាក់ពង្រាយកងទ័ពឆ្មាំជាតិចំនួន ២,០០០ នាក់ ដើម្បីគ្រប់គ្រងស្ថានការណ៍។ ប៉ូលីសបានឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់ ៥៦ នាក់នៅក្នុងទីក្រុង Los Angeles ដែលពាក់ព័ន្ធនឹងបាតុកម្មកាលពីចុងសប្តាហ៍។ ចំណែកនៅ San Francisco មនុស្សប្រហែល ៦០នាក់ក៏ត្រូវបានឃុំខ្លួនកាលពីថ្ងៃទី៨ ខែមិថុនា ផងដែរ៕