វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១០ ៦ ២៥
អន្តរជាតិ៖ នៅសល់តែមួយខែទៀតប៉ុណ្ណោះ មុនពេលសហរដ្ឋអាម៉េរិកដាក់ពន្ធ ២៤% លើការនាំចេញទំនិញទាំងអស់របស់ប្រទេសម៉ាឡេស៊ី អ្នកនាំចេញកំពុងបង្ហាញការព្រួយបារម្ភថាជាងពាក់កណ្តាលនៃទំនិញទាំងនោះនឹងរងផលប៉ះពាល់អវិជ្ជមាន ប្រសិនបើម៉ាឡេស៊ីបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ប្រធាននៃសហព័ន្ធក្រុមហ៊ុនផលិតម៉ាឡេស៊ី (FMM) បានព្រមានថា បញ្ហានេះអាចនឹងមានសម្ពាធដល់ក្រុមហ៊ុនមួយចំនួន ដូចជាសេវាកម្មគ្រឿងយន្តអគ្គិសនី (EMS) គឺត្រូវពង្រីកប្រតិបត្តិការឡើងវិញ។ លោកបានបន្តថា ឥទ្ធិពលរួមគ្នានៃការកាត់បន្ថយការបញ្ជាទិញ ការបង្រួម និងសម្ពាធចំណាយ ដែលអូសបន្លាយអាចមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សម្រាប់ឧស្សាហកម្មដែលពឹងផ្អែកលើការនាំចេញរបស់ប្រទេស។ សមាជិកជាន់ខ្ពស់ក្រុមប្រឹក្សាសកម្មភាពសេដ្ឋកិច្ចម៉ាឡេស៊ីបាននិយាយថា ជាគោលការណ៍ ជំហររបស់ក្រុមប្រឹក្សានេះគឺថា ម៉ាឡេស៊ីត្រូវតែទទួលយកពន្ធគយដែលនឹងត្រូវដាក់។ លោកបានបន្តថា "យើងសង្ឃឹមថា រដ្ឋាភិបាលនឹងព្យាយាមបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ក្នុងស្រុក ហើយត្រូវត្រៀមខ្លួនថា ពន្ធនឹងកើនឡើង"៕