វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១០ ៦ ២៥
អន្តរជាតិ៖ យោងតាមឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបាននិយាយថា សហរដ្ឋអាម៉េរិកបានយល់ព្រមចាប់ផ្តើមការចរចាពន្ធជាផ្លូវការជាមួយប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកបានបង្ហើបឱ្យដឹងថា តាមពិតទៅប្រទេសថៃ និងសហរដ្ឋអាម៉េរិកបានពិភាក្សាគ្នាក្រៅផ្លូវការលើបញ្ហានេះដែរ ហើយលោកក៏ជឿជាក់ថា សំណើពីប្រទេសរបស់លោកគឺបានផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។ មន្ត្រីរូបនេះបានបន្តថា លោកនឹងបន្តរាយការណ៍អំពីការវិវត្តការ ចរចាជាផ្លូវការនាពេលខាងមុខ។ គួរបញ្ជាក់ថា ប្រទេសថៃប្រឈមមុខនឹងពន្ធ ៣៦% របស់សហរដ្ឋអាម៉េរិក ប្រសិនបើមិនអាចចរចាជាមួយទីក្រុងវ៉ាស៊ីនតោន មុនពេលផ្អាកការផុតកំណត់នៅខែកក្កដា៕