ក្រៅពីកងទ័ពឆ្មាំជាតិ អាម៉េរិកនឹងដាក់ពង្រាយទាហានម៉ារីន ទៅកាន់តំបន់មានបាតុកម្ម

Narith | ថ្ងៃទី 10 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១០ ៦ ២៥

អន្តរជាតិ៖ យោធាអាម៉េរិក នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ជាបណ្ដោះអាសន្ន ទៅកាន់ទីក្រុង Los Angeles រហូតទាល់តែកងទ័ពឆ្មាំជាតិបន្ថែមទៀតអាចទៅដល់គោលដៅ ខណៈវាជាចំណាត់ការមួយទៀតរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ចំពោះការតវ៉ាតាមដងផ្លូវជុំវិញគោលនយោបាយអន្តោប្រវេសន៍ដ៏ចម្រូងចម្រាស់របស់លោក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ គិតត្រឹមនឹងថ្ងៃចន្ទ បាតុកម្មប្រឆាំងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ នៅក្នុងទីក្រុង Los Angeles មានបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅមណ្ឌលសម្រាប់ឃុំឃាំងជនអន្តោប្រវេសន៍។ តាមយោធាអាម៉េរិក កងវរសេនាតូចមួយនឹងត្រូវបញ្ជូនជួយការពារទ្រព្យសម្បត្តិរដ្ឋ និងបុគ្គលិករហូតដល់កងទ័ពឆ្មាំជាតិបន្ថែមទៀតទៅដល់។ អភិបាលរដ្ឋ California បាននិយាយថា ការដាក់ពង្រាយកងទ័ពឆ្មាំជាតិ គឺជារឿងខុសច្បាប់ ដោយបំពានលើអំណាចគ្រប់គ្រងរបស់រដ្ឋ។ មេភ្នាក់ងារព្រំដែនរបស់លោក ត្រាំ បាននិយាយថា អភិបាលរដ្ឋ California គួរតែត្រូវចាប់ខ្លួន ប្រសិនបេីហ៊ានរារាំងវិធានការអនុវត្តច្បាប់អន្តោប្រវេសន៍។ លោក ត្រាំ បានគាំទ្រការលេីកឡេីងនេះផងដែរ។ គួរបញ្ជាក់ថា ប៉ូលិសនៅទីក្រុង Los Angeles បានចោទប្រកាន់ថា ក្រុមបាតុករមួយចំនួន បានគប់ដុំថ្ម ដប និងវត្ថុផ្សេងៗទៀតមកលើប៉ូលិស ខណៈដែលបាតុកររាប់សិបនាក់ត្រូវបានចាប់ខ្លួន៕