បទយកការណ៍៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ស្តីពី«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ»ជូនសាធារណៈជនបានទស្សនា និងស្វែងយល់

Chuon Bona | ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2025

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ដោយលោកស្រី ធៀង ស្រីមុំ

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

ពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ស្តីពី«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» បានដាក់តាំងបង្ហាញ មានរយៈពេល៦ខែ នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរដើម្បី ឱ្យ សាធារណៈជន បានចូលទស្សនានិងសិក្សាស្វែងយល់ អំពីភស្តុតាងបុរាណវិទ្យា និងការរកឃើញថ្មីៗ លើឧស្សាហកម្មផលិត កុលាលភាជន៍  ក្នុងសម័យអង្គរ និងទំនាក់ទំនងជាមួយចិនលើវិស័យនេះ។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី!

អាជ្ញាធរជាតិអប្សរា សហការជាមួយដេប៉ាតេម៉ង់មនុស្សសាស្ត្រនៃសាកលវិទ្យាល័យហុងកុង បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ស្តីពី«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» ដែលមានរយៈពេល៦ខែ ដោយចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២៥តទៅ នៅក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។

លោក ឆាយ រចនា ប្រធានការិយាល័យសិក្សាកុលាលភាជន៍អង្គរនៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ បានឱ្យដឹងថា៖ ពិព័រណ៍មិនអចិន្រ្តៃយ៍ស្តីពី«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ» រៀបចំឡើងរយៈពេល៦ខែ ចាប់ផ្តើមពីថ្ងៃទី០៦ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។  ពិព័រណ៍នេះបានបង្ហាញពីការខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវរបស់អ្នកជំនាញការខ្មែរ ទៅកាន់សាធារណៈជន អំពីភស្តុតាងបុរាណវិទ្យា និងការរកឃើញថ្មីៗ លើឧស្សាហកម្ម ផលិតកុលាលភាជន៍ ក្នុងសម័យអង្គរ ក៏ដូចជាទំនាក់ទំនងជាមួយចិននាសម័យអតីតកាល។

សំឡេងទី១«គោលបំណងសំខាន់គឺយើងចង់បង្ហាញពីភស្តុតាងបុរាណវិទ្យា ដែលយើងបានសិក្សាស្រាវជ្រាវនៅក្នុងប្រទេសខ្មែរយើងហ្នឹង ដោយការស្រាវជ្រាវរាប់សិបឆ្នាំរបស់យើងជាមួយបរទេស ជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបង្ហាញថា៖តើវាមានទំនាក់ទំនងអ្វីខ្លះ? ជាពិសេសដែលផ្តោតយើងឃើញវិស័យផលិតភាជន៍របស់ខ្មែរយើង យើងមានការទំនាក់ទំនងខ្លាំងជាមួយវិស័យផលិតភាជន៍ជាមួយចិន។ ឧទាហរណ៍ថា៖ ភាជន៍ជាមួយចិន ដូចយើងប្រើក្បឿង ជាពិសេសមុនគេគឺក្បឿង ក្បឿងបើនិយាយឱ្យចំយើងឃើញតាមសំណង់ប្រាសាទយើងហាក់បីដូចថា ប្រាសាទយើងធ្វើអំពីថ្ម មានអ្វីត្រូវប្រើក្បឿង ប៉ុន្តែយើងចាំបាច់ឃើញថាចំណុចខ្លះនៃសំណង់ថ្មរបស់យើង គឺត្រូវប្រើរចនាសម្ព័ន្ធឈើជាដំបូលហើយប្រក់ក្បឿង។ អ៊ីចឹងក្បឿងនេះមិនត្រឹមប្រើសម្រាប់សំណង់ប្រាសាទទេ គឺអាចប្រើសម្រាប់សំណង់សាធារណៈ ដែលជាសំណង់របស់រដ្ឋឬសំណង់សាសនា ជាពិសេសប្រើប្រាស់នៅក្នុងព្រះរាជវាំងផងដែរ»។

លោកបានបន្តទៀតថា៖ អ្វីដែលប្លែកនៅក្នុងពិព័រណ៍«អង្គរ និងចិន៖ ក្បឿង និងជំនួញតាមផ្លូវសមុទ្រ»និងតាំងបង្ហាញនូវភស្តតាង និងវត្ថុសិល្បៈមួយចំនួនដូចជា៖ ក្បឿងនិងវត្ថុប្រើប្រាស់ផ្សេងៗទៀត ដែលប្រជាជនខ្មែរនាសម័យអតីតកាលនិយមប្រើប្រាស់ ទាំងការផលិតក្នុងស្រុក និងនាំចូលមកពីប្រទេសចិន។