ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន អះអាងថា វិស័យទេសចរណ៍កម្ពុជាបានងើបឡើងវិញដល់កម្រិតមុនវិបត្តិកូវីដ១៩ ឆ្នាំ២០១៩

Narith | ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១១ ០៦ ២០១៥
ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ អះអាងថា វិស័យទេសចរណ៍កម្ពុជាបានងើបឡើងវិញដល់កម្រិតមុនវិបត្តិកូវីដ១៩ ឆ្នាំ២០១៩ បន្ទាប់ពីឆ្នាំ២០២៤កន្លងទៅ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន៦,៧លាននាក់។
យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍ ឆ្នាំ២០២៤ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៦,៧ លាននាក់ ក្នុងកំណើន២២,៩ ភាគរយ  រីឯទេសចរក្នុងស្រុកមានរហូតដល់២២,៥២លាននាក់ កើន២០,១ភាគរយ ។ ចំណែកក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ទេសចរអន្តជាតិបានមកទស្សនានៅកម្ពុជាមានប្រមាណ ១,៨ លាននាក់ កើនឡើង១៦,១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។ 
ថ្លែងនាឱកាសកិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នេះ  ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ស្ថិតិមានចំនួនប្រហាក់ប្រហែលនឹងការព្យាករណ៍ជាសេណារីយ៉ូនៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាដូចមានក្នុង ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលក៏បានដាក់ចេញ (ប្រមាណ៦,៤លាននាក់ សម្រាប់ឆ្នាំ២០២៤ )។
ឆ្នាំ២០២៤  ខេត្តសៀមរាបបានទទួលទេសចរអន្តរជាតិចំនួនជាង ១លាននាក់ កើនឡើង២៨,២៧ភាគរយ។ ដោយឡែកសម្រាប់រយៈពេល៥ខែ ឆ្នាំ២០២៥នេះ ទទួលបាន៥២ម៉ឺននាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា តាមការព្យាករ ខេត្តសៀមរាបអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,២ទៅ ១,៣ លាននាក់ សម្រាប់ឆ្នាំ២០២៥នេះ។ កំណើននេះ បានមកពីប្រសិទ្ធភាពនៃការអនុវត្តវិធានការគន្លឹះទាំង១៦ចំណុច ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដូចជា ការកាត់បន្ថយកម្រៃសិទ្ធិហោះហើរតែម្ខាងដល់ក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ, ការដាក់ឱ្យដំណើការប្រព័ន្ធ E-Arrival, ការបញ្ចុះថ្លៃទិដ្ឋាការអេឡិចត្រូនិក (E-Visa), ការសម្រួលការធ្វើដំណើរនៅតាមច្រកទ្វារអន្តរជាតិ, ការកែសម្រួលប្រព័ន្ធលក់សំបុត្រអង្គរ, ការកែសម្រួលម៉ោងបើក-បិទចូលទស្សនាប្រាសាទ, ការកែសម្រួលលក្ខខណ្ឌតម្រូវនៃការថតវីដេអូ និងរូបភាពសន្លឹកនៅអង្គរ, ការកែលម្អដងស្ទឹងសៀមរាប និងការកសាងផ្លូវទៅសហគមន៍ទេសចរណ៍កំពង់ភ្លុក, ការបន្តការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ លើកលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ, ការលើកលែងពន្ធលើប្រាក់ចំណូល  មិនចុះធ្វើសវនកម្មលើអាជីវកម្មក្នុងវិស័យទេសចរណ៍រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥, ការផ្តល់ថវិកាចំនួន៥០លានដុល្លារ តាមរយៈធនាគារ SME សម្រាប់ត្រៀមផ្តល់ឥណទាន ជាពិសេសជូនប្រតិបត្តិករទេសចរណ៍ខេត្តសៀមរាប ដើម្បីសម្រួលដល់អាជីវកម្មទេសចរណ៍ សម្រួលការធ្វើដំណើរ និងទស្សនារបស់ទេសចរ ជាដើម៕