រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រ ប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ

Narith | ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោក រ៉ាត់ សុវណ្ណ (១១ ០៦ ២០២៥)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ នៅទីក្រុងនីស ប្រទេសបារាំង ។

ការចុះហត្ថលេខាខាងលើ របស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន អាចធ្វើទៅបាន ដោយទទួលបានការប្រគល់សិទិ្ធ ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយការចុះហត្ថលេខានេះ ធ្វើឡើងកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសសន្និសីទ សហប្រជាជាតិ ស្តីពីសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង ដែលជាសន្និសីទបើកការជជែក ពីបញ្ហាប្រឈមរបស់សមុទ្រនាពេលបច្ចុប្បន្ន។
សូមរំលឹកថា ក្នុងសន្ទរកថារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តដ៏មោះមុត របស់ខ្លួន ដើម្បីក្លាយជាភាគីនៃកិច្ចព្រមព្រៀង BBNJ ដែលត្រូវបានអនុម័តកាលពីថ្ងសទី១៩ មិថុនា ឆ្នាំ២០២៣ ។ ក្នុងនោះសម្តេចធិបតី បានប្រកាសដោយមោទនភាពថា កម្ពុជា នឹងឈានមួយជំហាន ទៅមុខទៀត ដោយយល់ព្រមចុះហត្ថលេខា លើកិច្ចព្រមព្រៀងង BBNJ ដើម្បីបញ្ជាក់ជាផ្លូវការនូវការប្តេជ្ញា ចិត្តរបស់ខ្លួន ខណៈដែលកម្ពុជា ស្នើដោយទទូចឱ្យមានតម្លាភាព ក្នុងការចែករំលែកផលប្រយោជន៍ ទោះជា ទម្រង់លុយកាក់ក្តី ឬទម្រង់ផ្សេងក្តី ក្នុងដំណើរការអនុវត្តកិច្ចព្រមព្រៀង BBNJ ។
សូមបញ្ជាក់ថា មកដល់ពេលបច្ចុប្បន្នមានប្រទេសចំនួន៤៩ បានផ្តល់សច្ចាប័ននិង១៣៤បានចុះហត្ថលេខា   លើកិច្ចព្រមព្រៀងនេះ៕