ប្រទេសវៀតណាម និងព័រទុយហ្គាល់ ស្វែងរកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំ

Narith | ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១១ ៦ ២៥

អន្តរជាតិ៖ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រី      ព័រទុយហ្គាល់ នៅទីក្រុងនីស ប្រទេសបារាំង ដោយភាគីទាំងពីរបានសន្យាថានឹងធ្វើការជាមួយគ្នាដើម្បីជំរុញ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគដែលមានផលប្រយោជន៍ទៅវិញទៅមក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ លោកទាំងពីរក៏បានឯកភាពលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ធុរកិច្ច នៃប្រទេសទាំងពីរ ដើម្បីពង្រឹងការផ្លាស់ប្តូរតាមរយៈការចែករំលែកបទពិសោធន៍។ លោកនាយករដ្ឋមន្ត្រី Chinh បានមានប្រសាសន៍ថា លោកសង្ឃឹមថា ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង    សហប្រតិបត្តិការទ្វេភាគី និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ រួមទាំងវិស័យការពារជាតិ សន្តិសុខ វប្បធម៌ អប់រំ កីឡា ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន។ លោកបានស្នើថា ប្រទេសព័រទុយហ្គាល់ គាំទ្រការផ្តល់សច្ចាប័នដំបូងនៃកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) ដោយសភាអឺរ៉ុប និងតស៊ូមតិសម្រាប់ការដកការព្រមាន "កាតលឿង" របស់គណៈកម្មការអឺរ៉ុប លើការនាំចេញអាហារសមុទ្រវៀតណាម។ គួរបញ្ចាក់ថា វៀតណាមគ្រោងនឹងបើកស្ថានទូត  នៅប្រទេស ព័រទុយហ្គាល់ក្នុងពេលឆាប់ៗនេះ ចំណែកនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ ក៏មានបំណងបើកស្ថានទូតនៅ វៀតណាមនាពេលខាងមុខ ហើយក៏ត្រៀមខ្លួនជាស្រេច ដើម្បីជួយវៀតណាមក្នុងការបង្កើតបេសកកម្ម ការទូតរបស់ខ្លួនផងដែរ៕