អាស៊ានផ្តោតសំខាន់លើការដោះស្រាយបញ្ហាគ្រឿងញៀន ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស

Narith | ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១១ ៦ ២៥

អន្តរជាតិ៖ ការទប់ទល់នឹងការគំរាមកំហែងដោយគ្រឿងញៀន ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការជួញដូរ មនុស្ស ជារបៀបវារៈនៅក្នុងកិច្ចប្រជុំលើកទី៨ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) ក្រុមប្រឹក្សា ស្តីពីគ្រោះថ្នាក់គ្រឿងញៀន (AIPACODD) ឆ្នាំ២០២៥ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១០ ខែមិថុនា នៅទីក្រុងគួនតាន ប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ នៅក្នុងសុន្ទរកថាបើករបស់លោកប្រធាន AIPA និងជាប្រធានសភាតំណាងរាស្រ្តម៉ាឡេស៊ី លោក តាន់ស្រ៊ី ចូហារិ អាប់ឌុល (Tan Sri Johari Abdul) បាននិយាយថា របាយការណ៍របស់ការិយាល័យ អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ចេញផ្សាយកាលពីថ្ងៃទី២៨ ខែឧសភា បានព្រមានថា យុវជនអាស៊ានកំពុងប្រឈមមុខនឹងការគំរាមកំហែងដែលកំពុងកើតឡើង ជាពិសេសការក្លែងបន្លំផលិតផលដូចជា បារីអេឡិចត្រូនិកជាដើម។ ដូច្នេះរបៀបវារៈ AIPACODD ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព និងការផ្សារភ្ជាប់ គ្នារវាងឧក្រិដ្ឋកម្មគ្រឿងញៀន និងការជួញដូរមនុស្ស ការជួញដូរសត្វព្រៃ ការលាងលុយកខ្វក់ និងឧក្រិដ្ឋកម្ម តាមអ៊ីនធឺណិត។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំ លោក Johari បាននិយាយថា ប្រតិភូអាស៊ានចែករំលែកបទពិសោធន៍ក្នុងការដោះស្រាយជាមួយនឹងប្រភេទឧក្រិដ្ឋកម្មទាំងនេះ។ AIPACODD បានដាក់ចេញនូវគោលបំណងសំខាន់ពីរ គឺការលើកកម្ពស់ការឯកភាពគ្នាក្នុងចំណោម   ប្រទេសអាស៊ានក្នុងការកសាងគោលនយោបាយរួម និងបង្កើតគំនិតថ្មីៗ ជាពិសេសលើការទប់ស្កាត់ ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការជួញដូរមនុស្ស។ លទ្ធផលនៃកិច្ចប្រជុំនឹងត្រូវបញ្ជូនទៅលេខាធិការដ្ឋាន អាស៊ាន ដើម្បីពន្លឿនការអនុវត្ត៕