វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១១ ៦ ២៥
អន្តរជាតិ៖ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា ទីក្រុងម៉ូស្គូត្រៀមខ្លួន ជាស្រេចក្នុងការប្រគល់សាកសពទាហានអ៊ុយក្រែន ហើយបានរង់ចាំភាគីអ៊ុយក្រែន អស់រយៈពេលជាច្រើន ថ្ងៃនៅឯព្រំដែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោក Peskov បាន និយាយថា លោកសង្ឃឹមថា សាកសពទាហានរុស្ស៊ីដែលបានស្លាប់ ក៏នឹងត្រូវបានផ្ទេរក្នុងពេលដ៏ខ្លីខាង មុខនេះផងដែរ។ លោកបានបន្តថា "នៅពេលដែលមានការយោគយល់គ្នា ទីក្រុងម៉ូស្គូសង្ឃឹមថា ការដោះដូរសាកសពនឹងអាចប្រព្រឹត្តទៅបានជោគជ័យ"។ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីថ្ងៃទី២ ខែមិថុនា រុស្ស៊ីបានយល់ព្រមផ្ទេរសាកសពទាហាន អ៊ុយក្រែនចំនួន ៦,០០០ នាក់។ តំណាងក្រុមចរចាររុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបញ្ជូន សាកសពទាហានអ៊ុយក្រែនចំនួន ១,២១២នាក់ទៅកាន់ចំណុចផ្លាស់ប្តូរព្រំដែន។ ការិយាល័យកណ្តាលសម្របសម្រួលរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា កាលពីថ្ងៃចន្ទ ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានអនុវត្តដំណាក់កាលដំបូងនៃការដោះដូរអ្នកទោស បន្ទាប់ពីកិច្ចព្រមព្រៀងសម្រេចបាន នៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីសប្តាហ៍មុន៕