ប្រទេសម៉ាឡេស៊ី និងប៉ូឡូញបង្ហាញពីការត្រៀមខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហភាពអឺរ៉ុប

Narith | ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១១ ៦ ២៥

អន្តរជាតិ៖ ប្រទេសម៉ាឡេស៊ី និងប៉ូឡូញបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងសហភាពអឺរ៉ុប (EU) ដោយប្រើប្រាស់តួនាទីជាប្រធានរៀងៗខ្លួន ដើម្បីជំរុញភាពជាដៃគូអន្តរតំបន់ដែលមានយុទ្ធសាស្ត្រ និង យូរអង្វែង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tass។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយនៅក្នុងសន្និសីទកាសែតរួមជាមួយប្រធានាធិបតីប៉ូឡូញ កាលពីថ្ងៃទី១០ ខែមិថុនា ថា ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំនេះ និងប៉ូឡូញចូលកាន់តំណែងជាប្រធាន ក្រុមប្រឹក្សាអឺរ៉ុបនៅឆមាសទីមួយនៃឆ្នាំ២០២៥ បានបង្កើតឱកាសការទូតពិសេសមួយ ដើម្បីជំរុញ ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុបឱ្យកាន់តែជិតស្និទ្ធ ជាពិសេសគឺក្នុងវិស័យពាណិជ្ជកម្ម។ យោងតាមនាយករដ្ឋមន្ត្រី Anwar ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅលើការបង្កើន    កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងវិស័យសេដ្ឋកិច្ចសំខាន់ៗដូចជា បច្ចេកវិទ្យាអាហារ បច្ចេកវិទ្យាឌីជីថល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មហាឡាល។ នៅក្នុងជំនួបនេះ មេដឹកនាំ ទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប និងបានវាយតម្លៃខ្ពស់ចំពោះ លទ្ធផលដែលសម្រេចបាន ជាពិសេសគឺវឌ្ឍនភាពក្នុងការចរចានៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប (FTA)។ លោកនាយករដ្ឋមន្ត្រី Anwar បានគូសបញ្ជាក់ថា សហភាពអឺរ៉ុប រួមទាំងប្រទេស ប៉ូឡូញ នៅតែជាដៃគូយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ម៉ាឡេស៊ី និងតំបន់អាស៊ាន៕