វិទ្យាទ្យុជាតិកម្ពុជា ឈួន សំអាត ១១.០៦.២០២៥
គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឯកឧត្តម ម៉េត មករា រដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុ ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងរដ្ឋមន្ដ្រី និងអ្នក តំណាងស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញទៅចូលរួមកម្មវិធីបើកសន្និសីទលើកទី១៨ របស់រដ្ឋភាគី នៃអនុសញ្ញាស្តីពី សិទ្ធិជនពិការ នៅការិយាល័យកណ្តាល នៃអង្គការសហប្រជាជាតិ ប្រចាំទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
សន្និសីទលើកទី១៨នេះ ដឹកនាំដោយ ឯកឧត្តម Jayantha Jayasuriya ប្រធាននៃសន្និសីទ និងជាឯកអគ្គរដ្ឋទូតនៃប្រទេសស្រីលង្កាប្រចាំអង្គការសហប្រជាជាតិ និង លោកជំទាវ Amina J.Mohammed អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ តំណាងអគ្គលេខាធិការ អង្គការសហប្រជាជាតិ។
វាគ្មិនក្នុងកម្មវិធីបើក មានដូចជា ឯកឧត្តម Philemon Yang ប្រធានសមាជ អ.ស លោកស្រី Miyeon Kim ប្រធានគណៈកម្មាធិការសិទ្ធិជនពិការនៃ អ.ស លោកស្រី Heba Hagrass អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិជនពិការ និងលោកបណ្ឌិត Joseph Murray, តំណាងអង្គការសង្គមស៊ីវិល សម្ព័ន្ធអង្គការជនពិការ និងសហព័ន្ធជនមានពិការភាពគ-ថ្លង់។
នៅក្នុងសន្និសីទលើកទី១៨នេះ មានសមាជិកមកពី ១៩៣ប្រទេស លើសឆ្នាំ២០២៤ ចំនួន ១ប្រទេស ដែលជាប្រទេសទើបតែបានផ្តល់សច្ចាប័នអនុសញ្ញាស្តីពីសិទ្ធិជនពិការក្នុងឆ្នាំ២០២៤។
ក្នុងសន្និសីទនេះដែរ ប្រធានសន្និសីទបានអនុញ្ញាតឱ្យតំណាងប្រទេសនិងស្ថាប័នចំនួន៩១ លើ១៦៥ឡើងថ្លៃងការណ៍ ក្នុងនោះតំណាងកម្ពុជា ឯកឧត្តម ម៉េត មករា ប្រធានប្រតិភូបានឡើងថ្លែងការណ៍រយៈពេល៣នាទីផងដែរ៕