ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញចូលរួមអបអរសាទរខួបលើក១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមក្នុងខេត្តតាកែវ

009 | ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2025

អត្ថបទដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវតាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមខេត្តតាកែវ នៅព្រឹកថ្ងៃ ពុធ ទី ១១ ខែ មិថុនា ឆ្នាំ ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកាកបាទក្រហម និងអឍ្ឍចន្ទក្រហម ក្រោមមូលបទ "រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ" ដែលរៀបចំធ្វើឡើងនៅសួនច្បារបឹងតាកែវ ក្រុងដូនកែវ ។
  នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តតាកែវ បានបានមានប្រសាសន៍ថា ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមមូលបទ              “រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ” គឺជាការបន្តរួមចំណែកយ៉ាងធំធេង ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ វិស័យសុខភាពសាធារណៈ និងការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ រួមជាមួយការឈានទៅ សម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ក្នុងការអនុវត្តទិសដៅការងារជាអាទិភាពខាងលើនេះ និងក្នុងការបំពេញតួនាទី ជាជំនួយការជូនរាជរដ្ឋាភិបាល ក្នុងវិស័យមនុស្សធម៌ កាកបាទក្រហមកម្ពុជាត្រូវការជាចាំបាច់ណាស់នូវមូលនិធិសម្រាប់ប្រតិបត្តិការប្រចាំឆ្នាំរបស់ខ្លួន។
ឯកឧត្តម វ៉ី សំណាង ក៍បានអំពាវនាវជាថ្មីម្តងទៀត ចំពោះសប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងវិស័យរដ្ឋ វិស័យឯកជន និងសាធារណៈជន សូមមេត្តាបន្តជួយឧបត្ថម្ភគាំទ្រ និងតាមការស្ម័គ្រចិត្ត ក្នុងស្មារតីនៃវប្បធម៌ចែករំលែក ជួយទ្រទ្រង់ដល់ប្រតិបត្តិការមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខេត្តតាកែវ ដើម្បីឆ្លើយតបសេចក្តីត្រូវការចាំបាច់ របស់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត អ្នករងគ្រោះទាំងឡាយដោយពុំមានការរើសអើង ពូជសាសន៍ ជំនឿសាសនា និន្នាការនយោបាយអ្វីនោះទេ។
  ថ្លែងនៅក្នុងពិធីនោះឯកឧត្តមបណ្ឌិត ជា វ់ាន់ដេត បានមានប្រសាសន៍ថា សាខាកាកបាទក្រហមកមកម្ពុជា ខេត្តតាកែវ តែងតែប្រារព្ធទិវាកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ជារៀងរាល់ឆ្នាំ ក្នុងគោលដៅរួមចំណែកលើកទឹកចិត្តខ្ពស់ ដល់កិច្ចប្រតិបត្តិការនានានៅក្នុងបុព្វហេតុមនុស្សធម៌ ជាពិសេស ការជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលទទួលរងនូវគ្រោះថ្នាក់ ដោយសារ គ្រោះមហន្តរាយ គ្រោះអាសន្ននានា ហើយកំពុងត្រូវការនូវជំនួយសង្រ្គោះបន្ទាន់។ ជាការពិត ការប្រារព្ធមិទ្ទីងនាពេលនេះ បានបង្ហាញឱ្យប្រជាជនខេត្តតាកែវគ្រប់ៗរូបបានយល់ និងជ្រួតជ្រាប កាន់តែច្បស់បន្ថែមទៀត អំពីសកម្មភាពមនុស្សធម៌ និងបញ្ហា ប្រឈមជាសកលនានា ដែលបានក្លាយជាក្តីកង្វល់ រួមនៃចលនាកាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ហើយចាំបាច់ត្រូវរួមគ្នាគិតគូរ និងរកដំណោះស្រាយសម្រាប់ ជួយសង្រ្គោះ ជនរងគ្រោះ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។ កិច្ចការទាំងនេះ គឺជាការរួមចំណែកយ៉ាង សំខាន់ជាមួយអាជ្ញាធរខេត្ត ក្នុងការកាត់បន្ថយនូវអត្រានៃភាពក្រីក្រ និងដោះស្រាយបាននូវ ទុក្ខលំបាកមួយចំនួន របស់ប្រជាជន និងជនរងគ្រោះក្នុងខេត្ត។
  ឆ្លៀតនៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ជា វ់ាន់ដេត ក៍បានសំដែងនូវការកោតសសើរនិងវាយតម្លៃខ្ពស់ ជាពិសេសជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលមានទឹកចិត្តមោះមុត សណ្តោសប្រណី ធ្វើការដោយឥតខ្លាចនឿយហត់ ក្នុងដំណើការសកម្មភាពមនុស្សធម៌ រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រី បុគ្គលិក បណ្តាញអ្នកស្ម័គ្រចិត្ត និងក្រុមយុវជន ស្ម័គ្រចិត្តទាំងអស់ នៃកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ការគាំទ្រដ៏មុតមាំ និងសហការ យ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តសកម្មភាពមនុស្សធម៌ ក្នុងក្របខ័ណ្ឌនៃផែនការយុទ្ធសាស្រ្តទាំងអស់របស់កាកបាទក្រហមកម្ពុជា រហូតសម្រេចបាននូវសមិទ្ធិផលជាច្រើន ក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់ខ្លួនជូនជាតិ និងប្រជាជនយើង៕