ឯកឧត្តម ស សុខា ៖ ថៃកំពុងរញ៉េរញ៉ៃ និងព្យាយាមបង្កើតជាព្រឹត្តិការណ៍នាំឲ្យមានការប្រឈមមុខដាក់គ្នានៅព្រំដែន

Narith | ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជាអេង នារីរតន៍ ថ្ងៃ១១ ខែមិថុនា ឆ្នាំ២០២៥ 

ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចែករំលែកព័ត៌មានសំខាន់ៗអំពីសភាពការណ៍នៅក្នុងប្រទេសថៃ ដែលពេលនេះ បាននិងកំពុងមានភាពរញ៉េរញ៉ៃ និងកំពុងព្យាយាមបង្វែរសភាពការណ៍ដ៏ស្មុគស្មាញនៅផ្ទៃក្នុងប្រទេសរបស់ខ្លួន មកបង្កើតជាព្រឹត្តិការណ៍នាំឱ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។

ក្នុងឱកាសចុះសួរសុខទុក្ខនគរបាលការពារព្រំដែន នៅតំបន់មុំបី នាព្រឹកថ្ងៃ១១ ខែមិថុនា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ក្នុងស្ថានភាពប្រែប្រួលគ្រប់ពេល វេលារបស់ភាគីថៃនេះ  គឺថៃកំពុងបង្កើតជាព្រឹត្តិការណ៍នាំឲ្យមានការប្រឈមមុខដាក់គ្នាតាមខ្សែបន្ទាត់ព្រំដែនជាមួយកម្ពុជា។ 
នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត បានដាក់បទបញ្ជាផ្ទាល់ដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ បន្តបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលវេលា និងត្រៀមលក្ខណៈឆ្លើយតបប្រកបដោយភាពម៉ឺងម៉ាត់ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ។ 
ទោះបីជាអាកាសធាតុនៅតំបន់មុំបី មានភ្លៀងរលឹមឥតដាច់ ទាំងយប់ ទាំងថ្ងៃ និងទាំងក្នុងឱកាសនៃការប្រារព្ធពិធីសំណេះសំណាល ប៉ុន្តែកម្លាំងនគរបាលការពារព្រំដែន ដែលចូលរួមនាឱកាសនោះ បានទទួលនូវថាមពលផ្លូវចិត្តប្រកបដោយភាពកក់ក្ដៅ និងស្មារតីកាន់តែអង់អាចក្លាហាន។ 
ក្នុងបរិយាកាសប្រកបដោយភាពជឿជាក់ និងមោទនភាពនោះដែរ នាយឧត្តមសេនីយ៍ អភិសន្តិបណ្ឌិត ស សុខា ក៏ប្រកាសពីជំនួយគាំទ្រដែលនាំមកជូននាឱកាសនេះ ក្នុងនោះក៏រួមទាំងជំនួយពីសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបច្ចុប្បន្នជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕