សម្តេចតេជោ ហ៊ុន សែន អំពាវនាវបងប្អូនជនរួមជាតិចូលរួម ភ្ជាប់និស្ស័យ ជា មួយកងទ័ពជាតិ និង ទឹកដីរបស់ យើងទាំងអស់គ្នា

Chuon Bona | ថ្ងៃទី 11 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១១ ០៦ ២៥

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវបងប្អូនជនរួមជាតិចូលរួម ភ្ជាប់និស្ស័យជាមួយកងទ័ពជាតិ និង ទឹក ដី របស់ យើង ទាំង អស់ គ្នា តាមរយៈមូលនិធិ សុីធីអិន ដើម្បី ទ្រទ្រង់ កង ទ័ព ការពារព្រំដែនជាតិបានចាប់ផ្តើម ជាមួយ ការផ្សាយផ្ទាល់តាម ទូរទស្សន៍ CTN។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអរគុណលោកអ្នកឧកញ្ញា គិត ម៉េង និងលោកជំទាវ ដែល បាន បង្កើតនូវកម្មវិធីមូលនិធិ សុីធីអិន ដើម្បីទ្រទ្រង់កងទ័ពការពារព្រំដែនជាតិបានចាប់ផ្តើម ជាមួយ ការផ្សាយ ផ្ទាល់ តាម ទូរទស្សន៍ CTN ឡើងតាមការ អំពាវ នាវ របស់ សម្ដេច។ 

សម្តេចតេជោបានបញ្ជាក់ថា នេះជាខឿនការពារជាតិរបស់ប្រជាជន ដ៏រឹងមាំរបស់យើង ។ ការតស៊ូប្រឆាំងការឈ្លានពានរបស់ថៃ តាមផ្លូវយោធា នយោបាយ ការទូតនិង ផ្លូវច្បាប់ត្រូវដាក់ក្នុងយុទ្ធសាស្ត្រយូរ

អង្វែង។

យោធាត្រូវត្រៀមគ្រប់ពេលនិងប្រើ ពេលយូរ ជាមួយ ការត ស៊ូ តាមផ្លូវ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ក៏ត្រូវ ប្រើ ពេល យូរ។

សម្តេចតេជោនិងភរិយាសូមចូលរួមមូលនិធិនេះចំនួន៣០០លានរៀល ជា ដំណាក់កាល ទីមួយ៕