សម្តេចធិបតី ប្តេជ្ញាការពារដែនសមុទ្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលទឹកសមុទ្រ

Narith | ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ ក្នុងសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅលើទឹកដីបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្តេជ្ញាចិត្តការពារដែនសមុទ្រកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការបំពុលសមុទ្រពីមជ្ឈដ្ឋាននានា ។

ឯកឧត្តមហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ក្នុងសន្និសីទនាព្រឹកថ្ងៃ១២ ខែមិថុនាថា ក្នុងក្របខ័ណ្ឌសន្និសីទរបស់អង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នាថ្ងៃទី១១ ខែមិថុនា សម្តេចធិបតី បានអញ្ជើញចូលរួមក្នុងពិធីបើក និងថ្លែងសុន្ទរកថានៅក្នុងសន្និសីទនេះ ដោយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការក្លាយជាភាគីនៃកិច្ចព្រម ព្រៀងអនុសញ្ញាស្តីពីសម្បត្តិធម្ម ជាតិនៅក្រៅ អធិបតេយ្យភាពជាតិ (BBNJ) ដែលត្រូវបានអនុម័តនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ហើយកម្ពុជានឹងបោះជំហានបន្ទាប់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នេះ។ 
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបន្តថា សម្តេចធិបតីបានលើកឡើងពីការប្តេជ្ញាពង្រឹងសមត្ថភាពជាតិរបស់ខ្លួនក្នុងការការពារសមុទ្រ តាមរយៈការពង្រីកតំបន់ការពារ ដែនសមុទ្រ ពង្រឹងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព និងពង្រឹងគំនិតផ្តួចផ្តើមថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលសមុទ្រ។ 
សំឡេង “សម្តេចបវរធិបតីគូសបញ្ជាក់ថា កម្ពុជាបាននិងកំពុងបន្តថែរក្សាដែនសមុទ្ររបស់ខ្លួនតាមរយៈការពង្រីកជាស្រេចនូវតំបន់ការពារដែនសមុទ្ររបស់ខ្លួន ក្នុងន័យថា កម្ពុជាមិនបានរង់ចាំ UNOC1 , UNOC2 ឬ UNOC3ទេ កម្ពុជាបានចាប់ផ្តើមថែរក្សាដែនសមុទ្ររបស់ខ្លួនចាប់ពីពេលនេះតទៅ”។
ជាមួយគ្នានេះដែរ ឯកឧត្តមបន្ថែមថា សម្តេចធិបតីក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិផ្តល់ ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុសំខាន់ៗដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីកសាងសមត្ថភាពសម្រាប់គ្នាអភិរក្ស សមុទ្រ និងការគ្រប់គ្រងធនធានប្រកបដោយនិរន្តរភាពនឹងរួមបញ្ចូលទាំងការធានានូវលទ្ធភាពទទួលបានវិទ្យាសា ការអនុវត្តគ្រប់គ្រងជលផលប្រកបដោយនិរន្តរភាព៕