វៀតណាមជំរុញកិច្ចសហប្រតិបត្តិការសភារវាងអាស៊ាន និងប្រទេសអាហ្សង់ទីន

Narith | ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១២ ៦ ២៥

អន្តរជាតិ៖ សភាតំណាងអាហ្សង់ទីន និងគណៈកម្មាធិការអាស៊ាននៅទីក្រុងប៊ុយណូស៊ែ (ACBA) បានសហការរៀបចំសិក្ខាសាលាមួយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសភាអាហ្សង់ទីន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមគំនិតផ្តួចផ្តើមរបស់ស្ថានទូតវៀតណាម ដែលបច្ចុប្បន្នជាប្រធាន ACBA។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកការទូតមកពីប្រទេសវៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ រួមជាមួយសមាជិកសភាអាហ្សង់ទីន និងមន្ត្រីមកពីសភាតំណាង និងក្រុមមិត្តភាពសភាអាស៊ាន។ ក្នុងសុន្ទរកថាបើក ឯកអគ្គរដ្ឋទូតវៀតណាមបានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាន និងទីផ្សារមើរខូសឺរ (Mercosur) ក្នុងពេលមានភាពស្មុគស្មាញនៃទិដ្ឋភាពពិភពលោកនាពេលបច្ចុប្បន្ន។ លោកស្រីបានស្នើនូវគំនិតផ្តួចផ្តើមជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ រួមទាំងការផ្លាស់ប្តូរអន្តរសភាជាទៀងទាត់ និងការបង្កើតក្រុមការងាររួមគ្នា ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងការផ្លាស់ប្តូរឌីជីថល។ លោកស្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានសក្តានុពលរវាងទីផ្សារមើរខូសឺរ (Mercosur) និងអាស៊ាន៕