គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ជំរុញការអភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍ចំនួន៣នៅក្នុងខេត្តសៀមរាប

Narith | ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ០៦ ២០២៥

គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានជំរុញការអភិរក្ស និងអភិវឌ្ឍន៍តំបន់សហគមន៍ទេសចរណ៍ចុងឃ្នៀស កំពង់ភ្លុក និងគោលដៅទេសចរណ៍ភ្នំគូលែន ដើម្បីទាក់ទាញទេសចរបន្ថែមទៀតក្រៅពីតំបន់ប្រាសាទ។
  ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការអនុវត្តវិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បានស្នើឱ្យអង្គភាពគ្រប់គ្រងគោលដៅតាមតំបន់នីមួយៗ ឬស្ថាប័នមានសមត្ថកិច្ច ជាពិសេសគ្រឹះស្ថានអង្គរ ដែលជាអង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍នៅតំបន់បឹងទន្លេសាប បន្តខិតខំជំរុញការងារអភិវឌ្ឍន៍ទេសចរណ៍នៅចុងឃ្នៀស និងក្រុងសៀមរាប រួមជាមួយគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍សម្រាប់សហគមន៍ធម្មជាតិកំពង់ភ្លុក ដែលគម្រោងនេះនឹងចូលរួមកែលម្អជីវភាពរស់នៅរបស់ប្រជាសហគមន៍ តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចមូលដ្ឋាន ធានាបាននូវគុណភាពជីវិតដ៏ប្រសើរដល់ពលរដ្ឋមូលដ្ឋាន និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព។ 
ដោយឡែកចំពោះគោលដៅភ្នំគូលែន អង្គប្រជុំបានស្នើឱ្យក្រសួងបរិស្ថាន និងក្រសួងទេសចរណ៍ បន្តកិច្ចសហការ និងពិភាក្សាគ្នាលំអិតបន្ថែមទៀតទៅលើទិដ្ឋភាពនៃការថែរក្សា អភិរក្សធនធានធម្មជាតិ បរិស្ថាន និងការៀបចំគ្រប់គ្រង និងអភិវឌ្ឍន៍ផលិតផល និងសេវាកម្មទេសចរណ៍នៅទីនោះ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥នេះ ខេត្តសៀមរាបបានទទួលទេសចរអន្តរជាតិជាង៥២ម៉ឺននាក់ កើនឡើង ១១,៧១ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ហើយបើតាមការព្យាករ ខេត្តសៀមរាបអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១លាន២សែន ទៅ១លាន៣សែននាក់ សម្រាប់ឆ្នាំ២០២៥នេះ៕