ឯកឧត្តម វ៉ី សំណាង ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពផ្លូវ ចាប់ពីចំណុចកំពង់ផែកំពង់អំពិល ទៅសាលាឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ 

009 | ថ្ងៃទី 12 ខែ មិថុនា ឆ្នាំ 2025

អត្ថបទដោយ មន្ទីរព័ត៌មានខេត្តតាកែវ

តាកែវ៖ ក្រោមដំណាក់ទឹកភ្លៀងរលឹមជាប់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ឈន សារ៉ាណេ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានដឹកនាំមន្ទីរជំនាញ អាជ្ញាធរពាក់ព័ន្ធ និងសហការី រដ្ឋបាលខេត្ត ចុះពិនិត្យមើលស្ថាន ភាពផ្លូវភូមិសាស្រ្តក្នុងស្រុកបូរីជលសារ ដោយចាប់ពីចំណុច កំពង់ផែកកំពង់អំពិល ឃុំបូរីជលសារ ដល់ ឃុំកំពង់អំពិល ស្រុកបូរីជលសារ ដែលមានប្រវែងជាង ១០គីឡូម៉ែត្រ ក្រោយស្ថាបនាជិតរួចរាល់ជាស្ថាពរ ដើម្បីទុកជាផលប្រយោជន៍ រួមដល់បងប្អូនប្រជាពលរដ្ឋ និងជាផ្នែកមួយដ៏មានសារសំខាន់សម្រាប់ចរន្តសេដ្ឋកិច្ច។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា រយៈកាលកន្លងមក ផ្លូវចាប់ពីសាលាស្រុកបូរីជលសារ ឆ្ពោះទៅច្រកទ្វារទ្វេភាគីកំពង់ក្រសាំង គឺបងប្អូនប្រជាពលរដ្ឋ ត្រូវធ្វើដំណើរតាមផ្លូវទឹកមែន ប៉ុន្តែចាប់តាំងពីអំឡុងឆ្នាំ ២០១៩មក ក្រោមការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានធ្វើការ ស្ថាបនាផ្លូវមួយខ្សែនេះឡើង ជាចំណងដៃជូនបងប្អូនប្រជាពលរដ្ឋស្រុកជាប់ព្រំដែន មានប្រវែងជាង ១០គីឡូម៉ែត្រ ដែលបងប្អូនយើងអាចធ្វើដំណើរចាប់ពីសាលាស្រុកបូរីជលសារ ទៅដល់ច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ដោយមធ្យោបាយ ឡាន ម៉ូតូ កង់ គោយន្ត តាមផ្លូវគោកបាន។ ចំណែកឯ បងប្អូនយើងក៏អាចធ្វើដំណើរតាមផ្លូវទឹកក៏បានដូចគ្នាដែរ ដូច្នេះយើងមាន ២ជម្រើសសម្រាប់បងប្អូន ផ្លូវទឹក និងផ្លូវគោក។
ឯកឧត្តម អភិបាលខេត្ត បានបន្ថែមថា មិនយូរប៉ុន្មាននោះទេ ផ្លូវមួយខ្សែមានប្រវែង ១០គីឡូម៉ែត្រនេះ នឹងអភិវឌ្ឍន៍ប្រែក្លាយទៅជាផ្លូវក្រាលកៅស៊ូ ឬចាក់បេតុង នៅថ្ងៃខាងមុខ ក្រោមការយកចិត្តទុកដាក់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រោះផ្លូវ គឺជាសសៃឈាមចរន្តសេដ្ឋកិច្ចដ៏មានសារសំខាន់បំផុត សម្រាប់ ប្រទេសជាតិនីមួយៗ ហើយតាមរយៈផ្លូវដ៏សំខាន់មួយខ្សែនេះ នឹងបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ក្បែរព្រំដែន និងបំពេញតម្រូវការជាក់ស្តែងរបស់ពួកគាត់ ក្នុងការដឹកភោគផល ឬដឹកទំនិញផ្សេងៗ សម្រាប់ប្រកបរបរ លក់ដូរប្រចាំថ្ងៃផងដែរ៕