ឯកឧត្ដម​ វ៉ី​ សំណាង​ ៖​ខេត្តតាកែវត្រូវការកម្មករ ១៤,០០០ នាក់! ក្នុងវិស័យវាយនភ័ណ្ឌរោងចក្រ​ សហគ្រាស

009 | ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ 2025

តាកែវ៖​ អភិបាលខេត្តតាកែវ​ ឯកឧត្ដម​ វ៉ី​ សំណាង​ បានបង្ហោះសារនៅលេីទំព័រហ្វេសបុកផ្លូវការរបស់លោក​ នៅថ្ងៃសុក្រ​ ទី១៣​ មិថុនា​នេះថា​ ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការរោងចក្រ សហគ្រាសក្នុងស្រុក។ នេះគឺជាដំណឹងដ៏ល្អសម្រាប់បងប្អូនពលករ-ពលការិនី ក៏ដូចជាកូនក្មួយដែលកំពុងស្វែងរកការងារធ្វើ។
បើតាមការបញ្ជាក់របស់ឯកឧត្តម​ វ៉ី​ សំណាង​  ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះ ខេត្តតាកែវនឹងមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាមេរិក ហើយអាចផ្ដល់ឱកាសការងារសរុបដល់ទៅ ១៥,០០០ កន្លែង។ 
នេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម។
ឯកឧត្ដម​ បន្តថា​ សម្រាប់បងប្អូន កូនក្មួយដែលមានចំណាប់អារម្មណ៍ចង់បម្រើការងារនៅខេត្តតាកែវ សូមកុំបង្អង់យូរ! លោកអ្នកអាចទំនាក់ទំនងទៅកាន់មន្ទីរការងារខេត្តតាកែវផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទដូចខាងក្រោម ដើម្បីទទួលបានព័ត៌មានលម្អិត និងជំនួយក្នុងការស្វែងរកការងារ៖
 * ០១៧ ២៩៨ ៨៨៣
 * ០៩៦ ២២២ ២១៧៥
 * ០១២ ៩៧៨ ២៦៣
 * ០១០ ៩៨៩ ៨៥៨
ក្រុមការងារត្រៀមខ្លួនជាស្រេចដើម្បីផ្ដល់ព័ត៌មាន និងជួយសម្រួលដល់បងប្អូនក្នុងការទទួលបានឱកាសការងារដ៏ល្អទាំងនេះ។