អគ្គលេខាធិការព្រឹទ្ធសភា បានណែនាំដល់អង្គភាពបេឡាសោធនិវត្តន៍ គិតគូររៀបចំឯកសារពាក់ព័ន្ធនឹងចំនួនមន្រ្តីចូលនិវត្តន៍ និងការចំណាយថវិកាលើការចូលនិវត្តន៍របស់មន្រ្តីតាមឆ្នាំនីមួយៗ

Narith | ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា ឈួន សំអាត ១៣.០៦.២០២៥

ភ្នំពេញ៖ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានណែនាំដល់អង្គភាពបេឡាសោធនិវត្តន៍ គិតគូររៀបចំឯកសារពាក់ព័ន្ធនឹងចំនួនមន្រ្តីចូលនិវត្តន៍ និងការចំណាយថវិកាលើការចូលនិវត្តន៍របស់មន្រ្តីតាមឆ្នាំនីមួយៗ ចាប់ពីពេលនេះទៅថ្ងៃខាងមុខ។

ឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា លើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែឧសភា និងកំណត់ទិសដៅការងារខែមិថុនា ឆាំ២០២៥ នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីប្រធាននាយកដ្ឋាន។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក នៃខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងបី និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលបានចូលរួមថវិកាឧបត្ថម្ភដល់កងកម្លាំងការពារព្រំដែន នៅខេត្តព្រះវិហារ ហើយកាលពីម្សិលមិញនេះ គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់កងកម្លាំងការពារព្រំដែន នៅកងពលតូចអន្តរាគមន៍លេខ៨ និងកងកម្លាំងការពារព្រំដែនតំបន់មុំបី ខេត្តព្រះវិហារ  និងអញ្ជើញគោរពវិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី សោ វុទ្ធី មេបញ្ជាការកងអនុសេនាតូចស៊ើបការណ៍ វរសេនាតូចលេខ៣៩២។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានរំលេចអំពីលទ្ធផលដ៏ត្រចះត្រចង់ និងជោគជ័យ នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងប្រទេសទីម័រឡេស្តេ ព្រមទាំងការរៀបចំសមាជរដ្ឋសភានិងព្រឹទ្ធសភា កាលពីពេលកន្លងទៅថ្មីៗនេះ។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានណែនាំដល់គ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រៀមចូលរួមរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងការបន្តសម័យប្រជុំលើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន ២៥ច្បាប់។
ចំពោះការងារអភិវឌ្ឍន៍ស្ថាប័ន ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានណែនាំដល់ឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា នាយករងខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងឯកឧត្តមអគ្គនាយកព័ត៌មាននិងទំនាក់ទំនងសាធារណៈ រៀបចំកសាងឯកសារទស្សនទានស្តីពី “ការរៀបចំសិក្ខាសាលាស្តីពីការលើកកម្ពស់ការយល់ដឹងអំពីបញ្ញាសប្បនិមិ្មត(AI) និងអភិបាលកិច្ចឌីជីថល”  ដែលឯកឧត្តមប្រធានគណៈកម្មការទី១ ព្រឹទ្ធសភាបានស្នើឡើង។ ទន្ទឹមគ្នានោះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បាននិងកំពុងរៀបចំសៀវភៅ ស្តីពីប្រវត្តិអគារនានាក្នុងបរិវេណវិមានព្រឹទ្ធសភា ឱ្យរួចរាល់ស្របពេលដែលអគារថ្មី ព្រឹទ្ធសភាសាងសង់រួចនាពេលខាងមុខ។ 
បន្ថែមពីនេះ ឯកឧត្តម បានជម្រាបអំពីវឌ្ឍនភាព នៃជំនួយរបស់ប្រទេសចិន លើគម្រោងប្រព័ន្ធ ICT ក្នុងព្រឹទ្ធសភា និងការត្រៀមបែងចែកកុំព្យូទ័រ ដែលជាជំនួយរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដែលនឹងមកដល់នាពេលខាងមុខ។
ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់អង្គភាពទាំងអស់ ដែលបានខិតខំបំពេញការងារបានល្អប្រសើរ  និងសូមបន្តខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ស្ថាប័ន និងប្រទេសជាតិ៕