លំហាត់សមយុទ្ធស្តីពីការត្រៀមបង្ការឆ្លើយតបទៅនឹងគ្រោះមហន្ត រាយបានធ្វើឡើងនៅស្រុកសៀមប៉ាង

Narith | ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកគឹមហឿនថ្ងៃទី១៣ មិថុនាឆ្នាំ២០២៥  
  
  ខេត្តស្ទឹងត្រែង-ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងអាជ្ញាធរស្រុកសៀមប៉ាងសហការជាមួយអង្គការដៃគូ ធ្វើលំហាត់សមយុទ្ធដល់ប្រជាសហគមន៍ដើម្បីមានបទពិសោធត្រៀមលក្ខណៈជួយសង្គ្រោះគ្នាទៅវិញទៅមកនៅពេលកើតមានគ្រោះមហន្តរាយដែលបណ្តាលមកពីគ្រោះធម្មជាតិ។ 

ក្នុងពិធីលំហាត់សមយុទ្ធស្តីពីត្រៀមបង្ការឆ្លើយតបទៅនឹងគ្រោះមហន្ត រាយថ្នាក់ស្រុកក្នុងគម្រោងការកែលម្អភាពធន់និងការប្រែប្រួលអាកាសធាតុនៅកម្ពុជាធ្វើឡើងនៅស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១២មិថុនាឆ្នាំ២០២៥ លោកលន់ទ្រព្យ ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃគណៈកម្មាធិការជាតិគ្រប់គ្រង់គ្រោះមហន្តរាយបានបញ្ជាក់ថា៖សមយុទ្ធស្តីពីការត្រៀមបង្ការនេះយើងបានសមសកម្មភាពសង្គ្រោះនិងបង្ហាញពីភាពប៉ិនប្រសប់ក្នុងការជួយសង្គ្រោះបឋមនៅពេលមានគ្រោះមហន្តរាយកើតឡើង តាមមូលដ្ឋានរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើង ។
      លោកបន្តថា៖សំខាន់ជាងនេះទៀតអាជ្ញាធរពាក់ព័ន្ធត្រូវត្រួតពិនិត្យឱ្យបានដិតដល់នៅពេលប្រជាពល រដ្ឋយើងទៅស្នាក់នៅជាបណ្តោះ អាសន្ន នៅទីទួលសុវតិ្ថភាព ទាំងផ្នែកសន្តិសុខនិងការលើកកម្ពស់ផ្នែកសុខភាពជាចាំបាច់។
(សំឡេង)អ្វីដែលយើងត្រូវការចាំបាច់នៅពេលជម្លៀសទៅទីទួលសុវត្ថិភាព សុំឱ្យអាជ្ញាធរមូលដ្ឋានជាពិសេសគឺ លោកអភិបាលស្រុកឃុំសង្កាត់ មេភូមិហ្នឹង ត្រូវយកចិត្តទុកដាក់ ផ្ដល់ចំណែកទៅនឹង វិស័យសំខាន់ៗ ដូចជាទឹកស្អាត  មនុស្សម្នាក់ត្រូវការបរិភោគទឹកប៉ុន្មាន   ត្រូវការស្បៀងអ្វីខ្លះ   ត្រូវការសន្តិសុខអ្វីខ្លះ ត្រូវការថែទាំសុខភាពអ្វីខ្លះ នេះគឺជាការចាំបាច់ក្នុងការងារឆ្លើយតប។
    លោកផាន់យុត អភិបាលស្រុកសៀមប៉ាងបានបញ្ជាក់ថា៖ឆ្លងតាមបទពិសោធកន្លងមកអាជ្ញាធរពាក់ ព័ន្ធនៅស្រុកសៀមប៉ាងបានរៀបចំត្រៀមបង្ការមិនធ្វេសប្រហែសឡើយ ព្រោះជាច្រើនឆ្នាំកន្លងមកនេះ គ្រោះមហន្តរាយដែលកើតមាន ឡើងនៅតាមភូមិឃុំមួយចំនួនយើងអនុវត្តការងារទៅបានល្អ។ (សំឡេង)ក្នុងនេះសម្រាប់ស្រុកយើងក៏បាន ជូនដំណឹងទៅដល់អាជ្ញាធរពាក់ព័ន្ធដើម្បីត្រៀមលក្ខណៈ បង្ការនិងទប់ស្កាត់ជាក់ស្ដែងយើងឃើញហើយកន្លងមកនេះ យើងមានគ្រោះមហន្តរាយគ្រោះអីមក យើងតែងតែជម្រាបដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់អញ្ចឹងហើយគឺ ទាំងអស់គ្នា សូមមេត្តា ប្រុងប្រយ័ត្នទាំងអស់គ្នា។
       លោកស្រីលុយរស្មី នាយិកាអង្គការសេប៉ាបានគាំទ្រយន្តការដ៏ល្អនេះព្រោះវាជាគោលដៅចាំបាច់ដែលយើងចង់បានទាំងអស់គ្នា  ជាពិសេសនៅពេលមានករណីគ្រោះមហន្តរាយកើតឡើងនៅតាមសហគមន៍យើងចេះយុទ្ធសាស្ត្រជួយគ្នាបាន  និងបានធានាផ្នែក
សុវត្ថិភាពជូនប្រជាពលរដ្ឋយើង ។
      លោកស្រីសុខចាន់ប្រជាពលរដ្ឋរស់នៅភូមិចន្ទុ ឃុំសេកុងបានបញ្ជាក់ថា៖ប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងធ្លាប់ជួបប្រទះ គ្រោះមហន្តរាយស្ទើរគ្រប់ស្ថានភាពអស់ហើយ តាំងពីទឹកជំនន់ ខ្យល់ព្យុះកន្ត្រាក់ លិចលង់ទូក  ផ្គររន្ទះ  ភ្លើងឆេះផ្ទះ ឆេះព្រៃ ជាដើម  ហើយករណីនេះ បច្ចុប្បន្នប្រជាពលរដ្ឋបានប្រុងប្រយ័ត្នខ្ពស់នៅចំណុចទាំងនេះហើយ។
        សូមបញ្ជាក់ថា៖ក្នុងកម្មវិធីសមយុទ្ធនេះបានផ្តល់បទពិសោធបន្ថែមដល់ប្រជាសហគមន៍ អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានដើម្បីពង្រឹងសមត្ថភាពក្នុងការត្រៀមបង្ការគ្រោះមហន្តរាយនិងការសង្គ្រោះបឋម ហើយ ជាមួយគ្នានេះអាជ្ញាធរស្រុក បានរៀបទូកសហគមន៍ត្រៀមបង្ការចំនួន៧ទូក អង្គការសេប៉ាផ្តល់ប្រេងសាំងចំនួន២០០លីត្រ  បំពង់ពន្លត់អគ្គិភ័យចំនួន២ រួមទាំងអាវនិងមួកចំនួន២០០បន្ថែមទៀត ៕