យន្តហោះ Air India ចុះចតនៅប្រទេសថៃ ក្រោយទទួលបានការគំរាមបំផ្ទុះគ្រាប់បែក

Narith | ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ 2025
វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន ថ្ងៃទី១៣ ៦ ២៥ អន្តរជាតិ៖ អាកាសយានដ្ឋាននៃកោះ Phuket ប្រទេសថៃបានឱ្យដឹងថា នៅថ្ងៃសុក្រនេះជើងហោះហើរមួយរបស់អាកាសចរណ៍ Air India ដែលមានគោលដៅចេញពីកោះ Phuket ឆ្ពោះទៅកាន់ទីក្រុង ញ៉ូវដេលី ប្រទេសឥណ្ឌា បានស្នើសុំចុះចតជាបន្ទាន់បន្ទាប់ពីទទួលបានសារគំរាមបំផ្ទុះគ្រាប់បែក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ យន្តហោះខាងលើបានបកក្បាលត្រឡប់មកចុះចតដោយសុវត្ថិភាពវិញ នៅអាកាសយានដ្ឋាននៃកោះ Phuket កាលពីវេលាម៉ោង ១១ព្រឹក បន្ទាប់ពីសារជាលាយលក្ខណ៍អក្សមួយ ត្រូវបានប្រទះឃើញនៅក្នុងបន្ទប់ទឹករបស់យន្តហោះ ក្រោយហោះឡើងបានប្រហែល ២០នាទី។ អាជ្ញាធរព្រលានយន្តហោះនៅ Phuket បានធ្វើការឆែកឆេរសុវត្ថិភាពនៅលើយន្តហោះនោះ បន្ទាប់ពីចុះចតដោយសុវត្ថិភាព ប៉ុន្តែពុំមានព័ត៌មានផ្លូវការថា តើការគំរាមជារឿងពិតប្រាកដ ឬក៏គ្រាន់ជាការបំភិតបំភ័យនោះឡើយ។ គួរបញ្ជាក់ថា ហេតុការណ៍នេះកើតមានឡើង បន្ទាប់ពីយន្តហោះ Boeing 787-8 Dreamliner មួយគ្រឿង របស់អាកាសចរណ៍ Air India បានធ្លាក់នៅឯប្រទេសឥណ្ឌា ក្រោយហោះឡើងបានតែបន្តិច ដើម្បីឆ្ពោះទៅចក្រភពអង់គ្លេស។ ជាលទ្ធផលសោកនាដកម្មនោះ បានសម្លាប់មនុស្សជាង២៤០នាក់ ដោយមានតែមនុស្សម្នាក់ប៉ុណ្ណោះ ដែលបានរួចផុតជីវិត៕