ប្រទេសស្រីលង្កា នឹងនាំចូលពោតចំនួន ១៨,០០០ តោន

Narith | ថ្ងៃទី 13 ខែ មិថុនា ឆ្នាំ 2025
វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន អន្តរជាតិ៖ បើតាមអ្នកនាំពាក្យគណៈរដ្ឋមន្ត្រីបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានថា ខុទ្ទកាល័យរដ្ឋមន្ត្រីរបស់ប្រទេសស្រីលង្កាបានអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ប្រទេសស្រីលង្កា នាំចូលពោតចំនួន ១៨,០០០ តោន ដើម្បីផលិតជាអាហារបំប៉នផ្តល់ដល់កុមារ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ លោកបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្រុមហ៊ុនត្រូវការពោតចំនួន ១,៥០០ តោនក្នុងមួយខែ ដើម្បីផលិតអាហារបំប៉នដែលរដ្ឋាភិបាលចែកចាយដោយមិនគិតថ្លៃ។ លោកបានបន្តទៀតថា កង្វះពោតក្នុងទីផ្សារក្នុងស្រុក ជាមូលហេតុដែលធ្វើឱ្យរដ្ឋាភិបាលសម្រេចចិត្តនាំចូលផ្គត់ផ្គង់ក្នុងរយៈពេលមួយឆ្នាំ៕
ប្រទេសស្រីលង្កា នឹងនាំចូលពោតចំនួន ១៨,០០០ តោន
ប្រទេសស្រីលង្កា នឹងនាំចូលពោតចំនួន ១៨,០០០ តោន
ប្រទេសស្រីលង្កា នឹងនាំចូលពោតចំនួន ១៨,០០០ តោន
ប្រទេសស្រីលង្កា នឹងនាំចូលពោតចំនួន ១៨,០០០ តោន