វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន
អន្តរជាតិ៖ អាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បាននិយាយថា នៅក្នុងខែមេសា ពាណិជ្ជកម្មខាងក្រៅសរុបរបស់ប្រទេសហ្វីលីពីនផ្នែកទំនិញបានថយចុះ ២ ភាគរយ មកត្រឹម ១៦,៩៩ ពាន់លានដុល្លារអាម៉េរិកពី ១៧,៣៥ ពាន់លានដុល្លារនៅក្នុងខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ទីភ្នាក់ងារនេះបាននិយាយថា ក្នុងចំណោមពាណិជ្ជកម្មខាងក្រៅសរុបនៅក្នុងខែមេសា ឆ្នាំ២០២៥ ទីភ្នាក់ងារនេះបាននិយាយថា ៦០,៣ ភាគរយជាទំនិញនាំចូល ខណៈដែលនៅសល់ ៣៩,៧ ភាគរយជាទំនិញនាំចេញ។ នៅក្នុងខែមេសា ឆ្នាំ២០២៥ ប្រទេសចិន គឺជាអ្នកផ្គត់ផ្គង់ទំនិញនាំចូលដ៏ធំបំផុតរបស់ហ្វីលីពីន ដែលមានចំនួន ៣,០១ ពាន់លានដុល្លារ ឬ ២៩,៤ ភាគរយនៃការនាំចូលសរុបរបស់ប្រទេស។ សហរដ្ឋអាម៉េរិក បានរួមចំណែកតម្លៃនាំចេញខ្ពស់បំផុតក្នុងខែមេសា ដោយមានចំនួន ១,០៣ ពាន់លានដុល្លារ ឬ ១៥,២ ភាគរយនៃការនាំចេញសរុប៕