កម្មសិក្សាគ្លីនិកផ្នែកឆ្មបមន្ទីរពេទ្យពេទ្យបង្អែកខេត្តភាគឥសាន្តចំនួន៥ត្រូវបានពង្រឹងសមត្ថភាពតាមជំនាញវិជ្ជាជីវៈ

009 | ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

ខេត្តស្ទឹងត្រែង ៖កម្មសិក្សាគ្លីនិកផ្នែកឆ្មបមន្ទីរពេទ្យពេទ្យបង្អែកខេត្តភាគឥសាន្តចំនួន៥ត្រូវបានពង្រឹងពង្រីកសមត្ថភាពជំនាញវិជ្ជាជីវៈ តាមរយៈការចូលរួមសិក្ខាសាលាស្ដីពីការអនុវត្តទម្រង់ការជាតម្រូវការគ្លីនិកដែលមានភាពលំបាកសម្រាប់កម្មវិធីសិក្សាជាតិ ថ្នាក់បរិញ្ញាបត្ររងឆ្មបកែសម្រួលលើកទី២ រយៈពេល៣ថ្ងៃនៅខេត្តស្ទឹងត្រែង។

លោកសាស្ត្រាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងបានឱ្យដឹងថា អ្នកដែលចូលរួមជាកម្មសិក្សាគ្លីនិកផ្នែកឆ្មប មកពីមន្ទីរពេទ្យបង្អែកនានាមកពីបណ្តាខេត្តភាគឥសានចំនួន ៥ មាន : ខេត្តស្ទឹងត្រែង ព្រះវិហារ រតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ ។

លោកសាស្ត្រាចារ្យជំនួយវេជ្ជបណ្ឌិត តាត សុវណ្ណ បានជម្រាបជូនឱ្យដឹងពីគោលបំណងនៃអង្គសិក្ខាសាលាថាគឺដើម្បីការអនុវត្តទម្រង់ការជាតម្រូវការគ្លីនិកដែលមានភាពលំបាកសម្រាប់កម្មវិធីសិក្សាជាតិថ្នាក់បរិញ្ញាបត្ររងឆ្មប កែសម្រួលលើកទី២ (ការអប់រំផ្អែកលើសមត្ថភាព/CBE)។

លោកសាស្ត្រាចារ្យ ក៏បានជម្រាបជូនឱ្យដឹងផងដែរពីលទ្ធផលនៃអង្គសិក្ខាសាលារយៈពេល ៣ថ្ងៃ នេះ ថា សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងបន្ថែមពីពីបច្ចេកទេសថ្មីៗដែលបានធ្វើបច្ចុប្បន្នភាពក្នុងទម្រង់ការជាតម្រូវការគ្លីនិក បច្ចេកទេសថ្មីៗដោយផ្អែកតាមឯកសារយោង ពិធីសារជាតិ ការអនុវត្តទម្រង់ការជាតម្រូវការគ្លីនិកដែលមានភាពលំបាកដើម្បីឱ្យមានបច្ចេកទេសធ្វើដូចគ្នា (Consistency) និងបង្កើនភាពស្ទាត់ជំនាញមុនបង្រៀនបណ្តុះបណ្តាលនិស្សិតឱ្យមានសមត្ថភាព (ចំណេះដឹង ជំនាញ ឥរិយាបទ និងអាកប្បកិរិយា) ដែលជាភាពចាំបាច់សម្រាប់វិជ្ជាជីវៈឆ្មបនាពេលបច្ចុប្បន្ន ការផ្តល់ប្រឹក្សាយោបល់និងផ្តល់សេវាពន្យារកំណើត-កងដាក់ក្រោមស្បែក កងដាក់ក្នុងស្បូន ការថែទាំឈឺពោះសម្រាលដំណាក់កាលទី១,២,៣,៤ និងការសម្រាលដោយសុវត្ថិភាព។ល។ ហើយលោករីករាយស្វាគមន៍រាល់ការជ្រើសយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងធ្វើជាទីតាំងជួបជុំនានាដូចជាការបណ្តុះបណ្តាល សិក្ខាសាលាជាដើម៕