កម្ពុជា-ថៃ ជួបប្រជុំចង្អៀតមុនកិច្ចប្រជុំផ្លូវការរបស់ គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC)

Narith | ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា  ៖ យី វិច្ឆិកា&វ៉ែន សុវទ្ធី ១៤ ៦ ២០២៥

ភ្នំពេញ ៖ មុនដំណើរការកិច្ចប្រជុំផ្លូវការរបស់គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីកម្ពុជា-ថៃ បានជួប ប្រជុំចង្អៀតមួយដែលមានអ្នកចូលរួមត្រឹម១០នាក់ប៉ុណ្ណោះ ដោយកម្ពុជាមានចំនួន៥នាក់ និងថៃមានចំនួន ៥នាក់។
កិច្ចប្រជុំចង្អៀតនេះ ភាគីកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន កិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ជាប្រធានគណៈប្រតិភូ៕