វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវត្រៀមបង្ហាញស្នាដៃសិស្សចំនួន៧មុខជំនាញ ក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥

Narith | ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ១៥ ០៦ ២៥

(តាកែវ)៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ (RPITST) បានត្រៀមដាក់តាំងបង្ហាញ ស្នាដៃសិស្ស យ៉ាងហោចណាស់ចំនួន៧មុខជំនាញ ក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នៅទីតាំងវិទ្យាស្ថានផ្ទាល់ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។

ស្នាដៃទាំង៧នោះរូមមាន៖ ១.ការថែទាំ និងជួសជុលបរិក្ខារអេឡិចត្រូនិក ២.ជំនាញសំណង់ ៣. ជំនាញអេឡិចត្រូនិក ៤. ជំនាញបសុសត្វ ៥. ជំនាញព័ត៌មានវិទ្យា ៦. ជំនាញការថែទាំ និងជួសជុល អគ្គិសនីរថយន្ត និង៧. សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន។ ជាមួយគ្នានេះក៏មានការដាក់តាំងបង្ហាញគម្រោងរបស់សិស្ស-និស្សិតដែលគាត់បានរៀបចំដំឡើង មានដូចជា គ្រឿងបង្គុំអគ្គិសនី វារីអគ្គិសនី និងប្រព័ន្ធស្រោចស្រពដំណាំជាដើម។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន បានអំពាវនាវដល់សិស្សានុសិស្ស ប្រជាពលរដ្ឋទូទៅ ជាពិសេសគ្រួសារជនងាយរងគ្រោះហានិភ័យទាំងអស់មកចូលរួមទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ឱ្យបានច្រើនកុះករ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន តាកែវ ស្ថិតនៅភូមិ៣ សង្កាត់រកា ក្រុងដូនកែវ ខេត្តតាកែវ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ៕