តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅថ្ងៃសុក្រ ទី១៣ មិថុនានេះ បានថ្លែងឲ្យដឹងថា ខេត្តតាកែវកំពុងមានតម្រូវការបន្ទាន់នូវកម្លាំងពលកម្មជាកម្មករ កម្មាការរីនី ប្រមាណ ១៤,០០០ នាក់ ដើម្បីបំពេញតម្រូវការនៅតាមបណ្ដាលរោងចក្រ សហគ្រាស ដែលនេះជាឱកាសមួយដល់បងប្អូនកម្មករ កម្មាការរីនីដែលទើបវិលត្រលប់មកពីប្រទេសថៃ អាចនាំគ្នាដាក់ពាក្យចូលមកបម្រើការតាមរោងចក្រ សហគ្រាសទាំងអស់នេះបាន។
ឯកឧត្តម វ៉ី សំណាង បានថ្លែងថា«ខ្ញុំសុំអំពាវនាវដល់បងប្អូន កូនក្មួយ ដែលជាពលករ ពលការរីនីដែលទើបត្រលប់មកពីប្រទេសថៃវិញដែលមិនទាន់មានការងារធ្វើ ហើយដែលចង់បំរើការងារនៅតាមបណ្ដាលរោងចក្រ សហគ្រាសដែលនៅជិតផ្ទះនិងមិនចង់ធ្វើការចំណាកស្រុកតទៅទៀត អាចធ្វើការទំនាក់ទំនងទៅកាន់មន្ទីរការងារខេត្តតាកែវផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទដែលអាជ្ញាធនិងប្រកាស់ជូន»។
បើតាម ឯកឧត្តម អភិបាលខេត្តតាកែវ វ៉ី សំណាង ក្នុងឆមាសទី១ ឆ្នាំ២០២៥ នេះខេត្តតាកែវមានរោងចក្រ សហគ្រាសថ្មីចំនួន ២៣ កន្លែង ដែលបានបោះទុនវិនិយោគប្រមាណ ៧៥ លានដុល្លារអាមេរិក ហើយអាចផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋសរុបដល់ទៅ ១៥,០០០ កន្លែង។ ការកើនឡើងនៃរោងចក្រសហគ្រាសក្នុងខេត្តតាកែវយ់ាងច្រើននេះសបញ្ជាក់ឱ្យឃើញពីសក្ដានុពលរីកចម្រើននៃវិស័យឧស្សាហកម្មនៅខេត្តតាកែវ និងតម្រូវការកើនឡើងឥតឈប់ឈរចំពោះកម្លាំងពលកម្ម។
គួបញ្ចាក់ថា សម្រាប់បងប្អូនប្រជាពលរដ្ឋឬពលករ ពលការរិនីដែលទើវមកពីប្រទេសថៃ ដែលមានចំណាប់អារម្មណ៍ចង់បម្រើការងារនៅខេត្តតាកែវ សូមធ្វើការទំនាក់ទំនងទៅកាន់មន្ទីរការងារខេត្តតាកែវផ្ទាល់ ឬតាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖
* ០១៧ ២៩៨ ៨៨៣
* ០៩៦ ២២២ ២១៧៥
* ០១២ ៩៧៨ ២៦៣
* ០១០ ៩៨៩ ៨៥៨ ៕