"ឈប់ជឿព័ត៌មានក្លែងក្លាយ! ស្វែងយល់ការពិតជាមួយយើង" ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ការក្លែងបន្លំ និងការបំប្លែងការពិត ជាពិសេសករណីពាក់ព័ន្ធនឹង "បញ្ហាព្រំដែនកម្ពុជា និងថៃ" ក្នុងខេត្តព្រះវិហារ ការផ្សព្វផ្សាយត្រូវតែផ្តោតលើការកសាងទំនុកចិត្ត និងការផ្តល់នូវព័ត៌មានពិតប្រាកដ។ សូមសាធារណជន និងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។ ប្រភពព័ត៌មានសំខាន់ៗ ដែលផ្លូវការ ពិត ត្រឹមត្រូវ និងជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ៤-ក្រសួងព័ត៌មាន ៥-អង្គភាពសារព័ត៌មាន ដែលមានក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ