សម្តេចធិបតី ប្រគល់ភារកិច្ចឲ្យភាគីពាក់ព័ន្ធ ផ្តល់សេវា និងសម្របសម្រួលភាពចាំបាច់ដល់ពលករខ្មែរមកពីថៃវិញ

Narith | ថ្ងៃទី 16 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា អេង នារីរតន៍ 
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ចដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែន ដើម្បីផ្តល់សេវានិងការសម្របសម្រួលចាំបាច់នានា ដល់ពលករខ្មែរដែលមានបំណងត្រឡប់មកកម្ពុជាវិញ។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាប់ទៅស្ថានកុងស៊ុលខ្មែរប្រចាំប្រទេសថៃឱ្យ ជួយសម្រួលឯកសារនានាដែលពលករខ្មែរដែលកំពុងជួបការខ្វះខាតសម្រាប់ឆ្លងដែនមកកម្ពុជា ។
ជាមួយគ្នានេះ ដើម្បីសម្រួលកិច្ចការដល់ពលករពេលត្រឡប់មកពីថៃ ឲ្យមានការងារធ្វើ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានណែនាំឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំផ្តល់ព័ត៌មាន និងភ្ជាប់ការងារជូនដល់ពលករដែលត្រឡប់មកវិញ។
 «ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា, ឯកឧត្តម សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ និងឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជាប់ព្រំដែនទាំង៧ គឺធ្វើយ៉ាងណា ដើម្បីជួយសហការ ក្នុងការសម្រួលប្រជាពលរដ្ឋរបស់យើងដែលត្រឡប់មកវិញមាន ឬគ្មានឯកសារ គឺឲ្យគាត់ចូលមកឲ្យតែជនជាតិខ្មែរ»។
បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាប្រកាសឲ្យប្រជាពលរដ្ឋ និងពលករខ្មែរត្រឡប់មកស្រុកកំណើតវិញ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ គឺមានសហគ្រាស គ្រឹះស្ថាននានានៅកម្ពុជាមានតម្រូវការកម្លាំងពលកម្មជាង ២៣ម៉ឺនកន្លែង ។ ក្នុងនោះក្រសួងការងារតាមរយៈមន្ទីរការងារ បានសហការជាមួយរដ្ឋបាលខេត្តតាមព្រំដែន រៀបចំមណ្ឌលសំចតបន្ថែមលើ មជ្ឈមណ្ឌលសំចតដែលរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់ត្រៀមស្វាគមន៍ដំណើរ វិលត្រឡប់របស់ពលករ។ ក្រសួងក៏បានបញ្ជូនក្រុមការងារ និងរថយន្តមជ្ឈមណ្ឌលការងារចល័តចំនួន៧គ្រឿង បន្ថែមលើមជ្ឈមណ្ឌលការងារទៅប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ជាពិសេស ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីត្រៀមចុះឈ្មោះផ្តល់ឱកាសការងារ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ពលករផងដែរ៕