កំពូលព្រំដំបូលប្រាសាទបន្ទាយសំរ៉ែ បានជួសជុលឡើងវិញ ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា

Narith | ថ្ងៃទី 16 ខែ មិថុនា ឆ្នាំ 2025

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥

MC.ក្រុមការងារនៃនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុល កំពូលព្រំដំបូល ឬនាងច្រាល នៅប្រាសាទបន្ទាយសំរ៉ែ ដើម្បីលើកតម្លៃប្រាសាទនេះ ឱ្យមានសោភ័ណភាពឡើងវិញ។
  
    លោក ឡុង ណារី ប្រធានក្រុម ការងារជួសជុលនាងច្រាលប្រាសាទ បន្ទាយសំរ៉ែ លើកឡើងថា កំពូលព្រំដំបូល ជាស្ថាបត្យកម្មមួយដ៏សំខាន់នៅតាមប្រាសាទ ដូច្នេះការរៀបចំជួសជុល ពង្រឹងឡើងវិញ ជាផ្នែកមួយមានសារ:សំខាន់ដើម្បីលើកតម្លៃប្រាសាទទាំងនោះ។ ចំពោះប្រាសាទបន្ទាយសំរ៉ែ លោក ណារី ថា កំពូលព្រំដំបូល ឬនាងច្រាលមួយចំនួនធំបានបាក់បែក និងរបេះធ្លាក់ដល់ដី ដែលក្រុមការងារបស់លោក កំពុងរើស និងរៀបចំបិទបាយអរពង្រឹង និងរៀបចំដាក់នៅទីតាំងដើមវិញ។ លោកបញ្ជាក់ថា កំពូលព្រំដំបូល យ៉ាងហោចណាស់ជាង៣០០ នឹងត្រូវបានជួសជុល ពង្រឹងឡើងវិញ។
លោកបន្តថា ដូចនៅតាមបណ្តាប្រាសាទដទៃទៀតដែរ កំពូលព្រំដំបូលមានការបាក់បែក និងពុកផុយ ដោយសារកត្តាធម្មជាតិ និងអាយុកាល រីឯនៅប្រាសាទបន្ទាយសំរ៉ែ នៅសេសសល់ កំពូលព្រំដំបូល ច្រើន ដោយសារមានការជួសជុល នៅសម័យដើម។ ប៉ុន្តែទោះជាយ៉ាងណា បច្ចេកទេសជួសជុលពេលនោះប្រើប្រាស់ស៊ីម៉ង់ត៍ និងស្នូលដែកតូចៗ មិនមានភាពធន់ជាប់បានយូរទេ។ លោក ឡុងណារី បញ្ជាក់ថា ការជួសជុលលើកនេះ ក្រុមការងាររបស់លោកនឹងប្រើបាយអរបិទភ្ជាប់ រួមផ្សំនឹងឧបករណ៍ សម្ភារទំនើប នឹងអាចពង្រឹងកំពូលព្រំដំបូល ឱ្យឈរជាប់រឹងមាំរាប់ឆ្នាំបន្តទៀត។
ទីនេះគឺជាប្រាសាទតែមួយគត់នៅតំបន់សៀមរាបដែលមានសេសសល់នូវកំពូល អ្នកទេសចរដែលមកទស្សនាក៏មានការចាប់អារម្មណ៍ដែរ ព្រោះប្រាសាទខ្មែរទាំងអស់មិនមានតែប្រាសាទហ្នឹងមួយទេ ប្រាសាទផ្សេងៗទៀតក៏មានការរចនាលើកំពូលព្រំដែរ អីចឹងពេលដែលធ្វើហើយ ធ្វើឱ្យសោភ័ណភាព លេចឡើងបន្ថែមទៀតចំពោះអ្នកទេសចរ និងកូនខ្មែរយើងដែលមិនបានដឹងពីមុនមក ពីដើមមិនបានមកអង្គរមិននឹកស្មានថាមាន ការលម្អនៅលើព្រំបែបនេះទេ តែឥឡូវនេះយើងធ្វើឱ្យចេញនូវប្រាសាទនេះមួយដើម្បីឱ្យអ្នកទេសចរមក បានមើលឃើញនិងស្វែងយល់ថាប្រាសាទរបស់យើងមានរចនាអ្វីខ្លះនៅលើកំពូលហ្នឹង។
លោក ណារី មានសុទិដ្ឋិនិយមថា បន្ទាប់ពីជួសជុលកំពូលព្រំដំបូលនេះរួចរាល់ នឹងលើកសោភ័ណភាពប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទនេះកាន់តែច្រើនបន្ថែមទៀត៕